header ads

Sponsor

ភ្នំពេញៈ សមត្ថកិច្ចឃាត់ខ្លួនប្រធានផ្នែកលក់របស់ក្រុមហ៊ុនអចលណៈទ្រព្យណតផាកម្នាក់ កាលពីថ្ងៃទី០៤មីនា ឆ្នាំ២០១៩ វេលាម៉ោង ១៦ និង៣០នាទី នៅចំណុចក្រុមហ៊ុនអចលណៈទ្រព្យណតផាក ផ្លូវ២០០៤ ភូមិអ័កគីដេរ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ពាក់ព័ន្ធករណីរំលោភលើទំនុកចិត្តដកយកលុយក្រុមហ៊ុនចាយអស់ចំនួន២៦១.២០០ដុល្លារ។

នគរបាលប៉ុស្តិ៍អូរបែកក្អមបានអោយដឹងថាជនសង្ស័យ ឈ្មោះ TAN CHEE KEONG CHRISTOPHER ភេទប្រុស អាយុ៤៩ឆ្នាំ ជនជាតិម៉ាឡេស៊ី មុខរបរប្រធានផ្នែកល់របស់ក្រុមហ៊ុនអចលណៈទ្រព្យណតផាក ស្នាក់នៅផ្ទះជួល ផ្លូវ៤៩២ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ (មានសារធាតុញៀន)របួសជាំលើមុខ កាន់លិខិតឆ្លងដែនលេខ A24926868 ចំណែកជនរងគ្រោះឈ្មោះ ធិ ទេវី ភេទស្រី អាយុ៣៩ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនអចលណៈទ្រព្យណតផាក ស្នាក់នៅផ្ទះលេខ១៣១ ផ្លូវបេតុង ភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ (តំណាងក្រុមហ៊ុន)។ សម្ភារៈបាត់បង់ ៖លុយដុល្លារចំនួន ២៦១.២០០ដុល្លារ។

សមត្ថកិច្ចបានអោយដឹងទៀតថា មុនពេលកើតហេតុ ជនសង្ស័យបានចូលមកប្រទេសកម្ពុជា ដោយបានធ្វើការជាប្រធានផ្នែកលក់របស់ក្រុមហ៊ុនអចលណៈទ្រព្យណតផាក ហើយជនសង្ស័យខាងលើ បានដកយកលុយពីក្រុមហ៊ុនចាយវាយ ចំនួន០៥លើក សរុបជាទឹកប្រាក់ចំនួន ២៦១.២០០ដុល្លារ។

លុះដល់ថ្ងៃកើតហេតុ ក្រុមហ៊ុនបានធ្វើការពិនិត្យបញ្ជីទើបដឹងថា ជនសង្ស័យបានដកយកលុយរបស់ក្រុមហ៊ុនទៅចាយ ក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យ ប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលអូរបែកក្អមធ្វើការសាកសួរតែម្តង។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធីបន្ត៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post