header ads

Sponsor

វីដេអូនេះទិដ្ឋភាពទាំងស្រុង ៖ ភ្នំពេញៈ ឧកញ៉ា ឌួង​ ឆាយ ដែលគេធ្លាប់ល្បីថា ជាឧកញ៉ាចិត្តធម៌សណ្ដោស​ចំពោះអ្នកបើកបរបុក​រថយន្តស៊េរីទំនើ​ប​ តម្លៃកប់ពពក​ ម៉ាក​ Roll Royce នាពេលកន្លងមក ពេលនេះលែងដូចមុនហើយ។ ជាក់ស្ដែង​ មាន​បុរស២នាក់ ជិះម៉ូតូមួយគ្រឿង​ឌុបគ្នា​ ក្នុងល្បឿនយ៉ាងលឿន​ ក៏​ជ្រុលទៅបុករថយន្ត ​ Roll Royce របស់លោក​ ខណៈបើក​ត្រឡ​ប់មកពីមើលកូនរបស់លោក ផែង វណ្ណៈ ទើបតែ​សម្រាលកូន នៅឯមន្ទីរពេទ្យវិញ បណ្ដាលឲ្យអ្នកបើកបរម៉ូតូ រងរបួសបែកមុខបែកមាត់ ចំណែករថយន្ត រងការខូចខាតយ៉ាងដំណំ។

គ្រោះថ្នាក់ចរាចរណ៍នេះ ​បានកើតឡើង​កាលពីយប់ថ្ងៃទី៥​ ខែមី​នា​ ឆ្នាំ២០១៩ នៅចំណុចមុខ​ខុនដូមួយកន្លែង នៅលើ​ផ្លូវព្រះនរោត្តម​ ស្ថិតក្នុងខណ្ឌចំការមន​ រាជធានីភ្នំពេញ​។

គ្រោះថ្នាក់នេះ លោកឧកញ៉ា ឌួង ឆាយ បានបញ្ជាក់ថា គឺមកពីខាងភាគីម៉ូតូ បើកបរក្នុងល្បឿងលឿន រួចក៏ជ្រុលទៅបុករថយន្ដរបស់លោកតែម្ដង។ ស្របពេលនោះដែរ លោក ក៏បានបើក ចេញពីកន្លែងកើតហេតុ ដោយឲ្យ​ខាងមន្រ្ដីជំនាញចរាចរណ៍ធ្វើការដោះស្រាយចំពោះរឿងមួយនេះ។

ក្រោយមក​ លោកឧកញ៉ា ឌួង ឆាយ បានបង្ហោះសារនៅលើគេហទំព័រហ្វេសប៊ុករបស់លោកថា ដោយមិនធ្វើការលើកលែងទោស ទៅដល់បុគ្គល ដែលមិនស្គាល់ពីកំហុសរបស់ខ្លួននោះឡើយ ដោយលុយអាចរកបាន ប៉ុន្ដែរថយន្ដរបស់លោក គេឈប់ផលិតហើយ គាត់ក៏មានបំណងចង់ទុករថយន្ដម៉ាក Roll Royce នេះ ទៅដល់កូនចៅជំនាន់ក្រោយរបស់លោកទៀតផង។

ជាមួយគ្នានេះដែរ ក្នុងខ្លឹមសារពាក្យពេជន៍​ ដែលលោកបានសរសេរថា “ខ្ញុំពិតជាមានអារម្មណ៍សោកស្តាយ និងឈឺចាប់បំផុត ពេលដែលគេបុកឡានខ្ញុំហើយ មិនដឹងកំហុសខ្លួនឯង, ខ្ញុំនឹងមិនលើកលែងទោសអោយមនុស្ស ដែលមិនស្គាល់ពីកំហុសរបស់ខ្លួនឯង និងមនុស្ស ត្រូវចាប់ផ្តើមរៀនទទួលលទ្ធផលនៃកំហុសរបស់ខ្លួនឯង ជាពិសេសម៉ូតូបើកបរមិនគោរពច្បាប់ចរាចរណ៍ និងស្មារតីក្រោមជាស្រវឹង។ មាសប្រាក់មិនសំខាន់, សំខាន់ឡានខ្ញុំ គេឈប់ផលិត និងខ្ញុំមានបំណងទុកជាកេរ្តិ៍ប្រចាំត្រកូលរហូត”។

គួរបញ្ជាក់ថា​ នាថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៩ លោក ផែង វណ្ណៈ បានបង្ហាញអារម្មណ៍រីករាយ និងអរគុណជាខ្លាំង ក្រោយឃើញវត្តមាន ឧកញ៉ា ឌួង ឆាយ បានមកសួរសុខទុក្ខកូន និងចៅប្រុសរបស់លោក ដល់មន្ទីរពេទ្យ។ លោកក៏បានបង្ហោះរូបភាព និងសារថ្លែងអំណរគុណមួយថា “សូមអរគុណ​ប្អូន​ឧកញ៉ា​ ឌួង​ ឆាយ​ ដែលបានមកសួរសុខទុក្ខកូន​ខ្ញុំ​ និង​ចៅប្រុស​ខ្ញុំនៅមន្ទីរពេទ្យ​។ សូមជូនពរ​ប្អូន​ឧកញ៉ា​ ឌួង​ ឆាយ​ និង​ ភរិយា​ ប្រកបមុខជំនួញកាន់តែជោគជ័យថែមទៀត​”។

គួររំឭកថា កាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៩ លោក ផែង វណ្ណៈ បានបង្ហោះសារដ៏រំភើបរីករាយ ក្រោយពេលលោកទទួលបានចៅប្រុសម្នាក់ គ្រាន់ទុកពហ្នឹងគេ។

ក្នុងនោះ គេក៏បានឃើញវត្តមានលោក​​ គីម​ សន្តិភាព​ រដ្ឋលេខាធិកា​រក្រសួងយុត្តិធម៌​ បាននាំក្រុមការងារ ទៅសួរសុខទុក្ខកូន​ និង​ចៅរបស់លោកដល់​នៅមន្ទីរពេទ្យ​៕ ផ្ដល់សិទ្ធិដោយ campost.news

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post