header ads

Sponsor

ភ្នំពេញៈ ឃ្លាំងស្តុកឈើ​ដ៏ធំ១កន្លែង ដែលមានទីតាំងស្ថិតនៅក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធា​នីភ្នំពេញ ដោយ​ស្តុកឈើ​រាប់រយពាន់ម៉ែត្រគូ​ប នឹងដឹកចេញចែកចាយទៅក្រៅស្រុក គ្មានសមត្ថកិច្ច ឬមន្រ្តីជំនាញណាហ៊ានប​ង្ក្រាប សង្ស័​យមានខ្នងបង្អែកជា PM ផ្ទៃប្រទេសទេដឹង។

ពាក់ពន្ធ័ករណីខាងលើ​នេះ កាលពីព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៩ ក្រុមអ្នកសារព័ត៌​មានមួយ​ក្រុមប្រមាណជា៥ទៅ៦អង្គភាព បានចុះមកយកព័ត៌​មាន នៅចំណុចទីតាំងឃ្លាំងស្តុកឈើ​ខាងលើ នឹងបានផ្តិតយករូបភាពសកម្មភាពក្រុមឈ្មួញស្ទូចឈើ​ចេញពីរថយន្តរាប់រយម៉ែត្រគូប។

ពេល​ឃើ​ញសកម្មភាពហើយ ក្រុមអ្នកសារព័ត៌​មានបានទំនាក់ទំនងទៅជំ​នាញមេព្រៃ រាជធានី ភ្នំពេញ ហើ​យត្រូវបានជំនាញមេព្រៃប្រាប់មកអ្នកសារព័ត៌​មានថា ទីតាំងខាងលើ គឺមានច្បាប់  គេមាន PC ចាំគាត់ផ្ញើ PC ឲ្យ​មើ​លតាមប្រព័ន្ធ whats App លុះបានប្រហែលជា១ម៉ោងក្រោយមក លោកបែរជាឆ្លើ​យថា លោកមិនទាន់បានទទួលឯកសារនៅឡើ​យ។

បន្ទាប់មកអ្នកសារព័ត៌​មានបានរាយការណ៍​ទៅនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេញ្ជាការរងនៃកងយុទ្ធពលខេមរភូមិន្ទ នឹងជាមេបញ្ជាកាកងរាជអាវុធហត្ថលើផ្ទៃប្រទេស តាមប្រព័​ន្ធ whats Appហើ​យលោកក៏បានបើ​កមើល តែមិនមានការឆ្លើ​យតបមកវិញទេ រហូតមកដល់រសៀលថ្ងៃទី៥ ខែមី​នា ឆ្នាំ២០១៩ គឺនៅមិនទាន់ឃើ​ញមានសមត្ថកិច្ចណា ចុះមកសួរនាំ ឬត្រួតពិនិត្យទីតាំងខាងលើ​នៅឡើ​យ។ ចំណែកខាងលោកមេព្រៃក្រុងវិញ ក៏មិនឃើ​ញបង្ហាញ PC អោយក្រុមអ្នកសារព័ត៌មានឃើ​ញនៅឡើ​យដែរ។

តាមប្រភពពីប្រជាពលរដ្ឋ បានបង្ហើ​បឲ្យ​ដឹងថា ទីតាំងខាងលើ គឺដឹកឈើ​មកទម្លាក់ទុក ហើ​យនៅពេលពាក់កណ្តាលយប់ គឺដឹកចេញតាមរថយន្តកុងតឺន័រ គឺអាចនឹងដឹកចេញទៅក្រៅប្រទេស។

ទីតាំងស្តុកឈើខាងលើនេះ ក៏ត្រូវបានមហាជនរិះគន់ នឹងសង្ស័យថា មានខ្នងបង្អែកធំណាស់ប្រហែលជាអាចពាក់ពន្ធ័ នឹង PM ផ្ទៃប្រទេសហើ​យមើ​លទៅ ឬមួយលោក សៅ សុខា ដឹងហើ​យតែធ្វើ​ជាមិនដឹង។

ដោយឡែក ម្ចាស់ឈើ​ឈ្មោះ ចែ ស្រី បានអះអាងប្រាប់អ្នកសារព័ត៌​មានថា ឈើ​របស់លោកស្រី គឺជាឈើ ដែលលោកស្រីដេញថ្លៃបានពីរដ្ឋបាលព្រៃឈើ​នៅតាមបណ្តាខេត្តផ្សេងៗ។

ពាក់ពន្ធ័ករណីខាងលើ​នេះដែរ ក្រុមអ្នកយកព័ត៌​មាន ក៏ដូចជាមហាជន នៅរង់ចាំមើ​លចំណាត់ការរបស់សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ថាតើ​មានចំណាត់ការយ៉ាងណា ចំពោះទីតាំងខាងលើ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post