header ads

Sponsor

ភ្នំពេញៈ លោក សេង លាង ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ ដែលទទួលចាត់ការសំណុំរឿងគ្រឿងញៀននៅក្លឹបកម្សាន្តរ៉ុក នៅពេញមួយថ្ងៃទី២២ មីនា ឆ្នាំ២០១៩នេះ បានបង្គាប់ឱ្យអនុរក្សពន្ធនាគារព្រៃស បញ្ជូនជនជាប់ចោទគ្រឿងញៀនចំនួន១៧នាក់ នៅក្លឹបកម្សាន្តរ៉ុកមកតុលាការ ដើម្បីសាកសួរបន្តបន្ថែម ជុំវិញបទល្មើសគ្រឿងញៀន ដែលជានីតិវិធីបើកការស៊ើបសួរ។

ជាមួយគ្នានេះ បើតាមប្រភពព័ត៌មានពីសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ឱ្យដឹងថា ចៅក្រមតុលាការបង្គាប់ឱ្យសមត្ថកិច្ចសាធារណៈស្វែងរក និងចាប់ខ្លួនបុគ្គល២នាក់ ដែលជាប់ពាក់ព័ន្ធ និងបទល្មើសគ្រឿងញៀននៅរ៉ុកនេះផងដែរ ហើយបើតាមការបញ្ជាក់របស់សម្ដេចក្រឡាហោម ស ខេង ជនដែលត្រូវតាមចាប់ខ្លួននោះ គឺជាមន្ត្រីនគរបាលទៀតផង។

ប្រភពព័ត៌មានច្បាស់ការពីសាលាដំបូងបានឱ្យដឹងថា ព្រះរាជអាជ្ញានិងចៅក្រមសើបសួរបានសម្រេចចោទប្រកាន់ឧកញ៉ាគិត ធៀងពីបទ ផ្ដល់ទីតាំង ចាត់ចែង សម្រួលឱ្យមានការប្រើប្រាស់ដោយខុសច្បាប់នូវសារជាតិញៀន និងបទសមគំនិត តាមមាត្រា៤៤ ចំណុចនៃច្បាប់ស្ដីពីការត្រួតពិនិត្យគ្រឿងញៀន ដែលប្រព្រឹត្តនៅមណ្ឌលកម្សាន្ត ROCK ស្ថិតនៅតាមបណ្តោយមហាវិថីព្រះមុនីវង្ស សង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី២៣ ខែកុម្ភ: ឆ្នាំ២០១៩ តាមមាត្រា៤២ និង៤៤ នៃច្បាប់ស្តីពីការ ត្រួតពិនិត្យគ្រឿងញៀន និងមាត្រា២៩ នៃក្រមព្រហ្មទណ្ឌ។

ចំណុច២នៃមាត្រា៤៤ច្បាប់ស្ដីពីការត្រួតពិនិត្យគ្រឿងញៀនបានកំណត់ឱ្យផ្ដន្ទាទោសជនជាប់ចោទដាក់ពន្ធនាគារពី៥ឆ្នាំទៅ១០ឆ្នាំ និងពិន័យជាប្រាក់ពី១០លានរៀលទៅ២០លានរៀល ។

សូមរំលឹកថាឧកញ៉ា គិត ធាង ត្រូវបានសមត្ថកិច្ចចាប់ខលួនតាមដីកាតុលាការកាលពីថ្ងៃទី ១១មិនា ឆ្នាំ២០១៩ ក្រោយពេលសម្ដេចតេជោ ហ៊ុន សែន រំលឹកពីបទល្មើសគ្រឿងញៀនដ៏គួរឱ្យស្អប់ខ្ពើមនៅជាប់របងសាលារៀនដល់ទៅ២កន្លែងក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន ។

នៅព្រកថ្ងៃទី ១២មិនា សមត្ថកិច្ចបាននាំខ្លួនជនសង្ស័យមកប្រគល់ឱ្យតុលាការសាកសួរពេញមួយថ្ងៃ ដែលសំណុំរឿងនេះ ត្រូវបានសម្ដេចនសយករដ្ឋមន្ត្រីរំលឹកម្ដងហើយម្ដងទៀត តុលាការត្រូវតែធ្វើឱ្យបានម៉ត់ចត់ ត្រឹមត្រូវ និងម៉ឺ​ងម៉ាត់ដល់ទីជម្រៅមិនលើកលែងដាច់ខាត។

សូមរំលឹកថាកាលពីថ្ងៃ ទី ២៣ខែកុម្ភៈ ឆ្នាំ ២០១ វេលាម៉ោង ០១ និង៣០ នាទីរំលង អាធ្រាត្រដឹកនាំបញ្ជាផ្ទាល់របស់ ឧត្តមសេនីយ៍ឯកអគ្គស្នងការរងនិងជាស្នងការនគរបាល រាជធានីភ្នំពេញស ថេ ត និងដោយមានការដឹកនាំ សម្របសម្រួលពីលោក លី សុផាណា ព្រះរាជ្ញារងនៃ អយ្យការ អមសាលាដំបូងរាជធានី ភ្នំពេញការិយាល័យនគរបាល ព្រហ្មទណ្ឌកម្រិតស្រាល រាជធានីភ្នំពេញ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌចំការមន និងកម្លាំងអន្តរាគមន៍ ពិសេសស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ បានបង្ក្រាបក្នុង បទល្មើសជាក់សែ្ត ងទីតាំងមជ្ឈមណ្ឌលកម្សាន្តរ៉ក ផ្លូវព្រះមុន្នីវង្ស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការ​មន  រាជធានីភ្នំពេញ ពាក់ព័ន្ធករណីប្រើប្រាស់សម្រួល និងចាត់ចែងដោយខុសច្បាប់នូវសារធាតុញៀន។

ក្នុងប្រតិបត្តិការបង្ក្រាបនោះកម្លាំងចម្រុះបានត្រួតពិនិត្យ ទីតាំង ខាងលើ ចំនួន ១៥ បន្ទប់ រក ឃើញ ឃាត់ខ្លួន មនុស្ស ចំនួន ៣១១នាក់( ប្រុស២៥៦នាក់ស្រី៥៥នាក់ ) និងចាប់យកបានវត្ថុ តាងពាក់ពន្ធ័បទល្មើសមួយចំនួន បញ្ជូនមកការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ ដើម្បីសាកសួរ។

វត្ថុតាងសារធាតុញៀនចាប់យកសរុបរួមមាន ៖ ថ្នាំគ្រាប់អិចស្តាស៊ី គ្រវី ១២ គីឡូក្រាម ២១៩.២៦ ក្រាម កេតាមីន (Ketamine) ៨ គីឡូក្រាម ៩៣៥.០៦ ក្រាម , ថ្នាំបន្សាប (Nimetazepam)៣០៥.១០ក្រាម , មេតំហ្វេតាមីន (ICE)១.៦ ក្រាម , ហេរ៉ូ អ៊ីន (Heroine) ០.៦១ក្រាម , សរុបសារធាតុ ញៀនទម្ងន់ ២១ គីឡូក្រាម ៤៦១,៦៣ ក្រាម , កញ្ឆា ក្រៀម ទម្ងន់ ៦៦,៤៣ ក្រាម , ធ្វើ តេ ស្តិ៍ បឋមមិនច្បាស់លាស់ទម្ងន់ ១៥,១៤គីឡូក្រាម ( សង្ស័យ ធាតុគីមី ) សំបកវេចខ្ចប់ ( សំបក កែវ ចំនួន ២៤៧ , សំបកកេសនិងថង់ផ្លាស្ទីកមួយ ចំនួន ) ទម្ងន់ ប្រហែល ១២គីឡូក្រាមសរុប រួមទម្ងន់ ៖ ៤៩,៤៤ គីឡូក្រាម ។

ប្រភពដែលជិតស្និតលោកឧកញ៉ា គិត ធាង បានឱ្យដឹងថា ខណៈពេលនេះលោកឧកញ៉ាមិននៅក្នុងប្រទេសកម្ពុជា ឡើយចាប់តាំងពីថ្ងៃសមត្ថកិច្ចបង្ក្រាបមជ្ឈមណ្ឌលកម្សាន្តរ៉ុក ដែលជាកន្លែងប្រើប្រាស់គ្រឿងញៀន និងជាកន្លែងបំផ្លាញសង្គមជាតិធ្វើឱ្យប្រទេសជាតិបាក់មុខមាត់នោះ ។ ប៉ុន្តែមនុស្សទាំង៣១១នាក់ គឺមានតែ១៧នាក់ប៉ុណ្ណោះជាប្រភេទក្មេងញៀនថ្នាំ ត្រូវបានបញ្ជូនមកតុលាការ ។ ចំណែកជនជាតិចិនចំនួន១៣នាក់ ត្រូវបញ្ជូនទៅប្រទេសកំណើតវិញ។

ចំពោះយុវជនយុវនារី១៧នាក់ ដែលជាប់ពាក់ព័ន្ធគ្រឿងញៀនត្រូវបានតុលាការសម្រេចឃុំខ្លួនជាបណ្ដោះអាសន្ន នៅមុនពេលសមត្ថកិច្ចចាប់ខ្លួនឧកញ៉ាគិត ធៀង យកទៅឃុំខ្លួននៅគុកប៉េហ្ស៊ីភ្នំពេញជាបណ្ដោះអាសន្ន៕

ផ្ដល់សិទ្ធិដោយ៖ campost.news

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post