header ads

Sponsor

ភ្នំពេញៈ គិតត្រឹមថ្ងៃអាទិត្យ ទី១០ ខែមីនានេះ ដំណើរការធ្វើជំរឿនទូទៅប្រជាពលរដ្ឋកម្ពុជាបានប្រព្រឹត្តទៅអស់រយៈពេល៨ថ្ងៃហើយ គិតចាប់ពីថ្ងៃទី៣ ខែមីនា និងបន្តដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ ទៅតាមការគ្រោងទុកដោយមន្ត្រីជំរឿនបានចុះទៅធ្វើសម្ភាសន៍ដោយផ្ទាល់ជាមួយប្រជាពលរដ្ឋតាមខ្នងផ្ទះ, តាមទីសាធារណៈ, អង្គភាពស្ថាប័ន, គ្រឹះស្ថាននានា ដែលមាននៅកម្ពុជា ដើម្បីទទួលបានទិន្ន័យប្រជាសាស្ត្រជាក់លាក់សម្រាប់ប្រើប្រាស់រៀបចំផែនការគោលនយោបាយឲ្យបានត្រឹមត្រូវក្នុងការអភិវឌ្ឍប្រទេសជាតិ។

នៅព្រឹកថ្ងៃអាទិត្យនេះដែរ ក្រុមមន្ត្រីជំរឿនរដ្ឋបាលរាជធានីភ្នំពេញ ដឹកនាំដោយលោក នួន ផារត្ន័ អភិបាលរងរាជធានីភ្នំពេញ បានចុះទៅធ្វើជំរឿនដល់គេហដ្ឋានសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

សម្តេចក្រឡាហោម បានឆ្លើយទៅនឹងសំណួរជាច្រើនទៅមន្ត្រីជំរឿនដែលចង់បានពីគោលការណ៍មួយចំនួន ពាក់ពន្ធ័ទៅនឹងការធ្វើជំរឿនប្រជាជន ជាពិសេស ពាក់ពន្ធ័នឹងស្ថានភាពគ្រួសារ និងជីវភាពប្រចាំថ្ងៃ។ ជាមួយគ្នានេះដែរ សម្តេចក្រឡាហោម ស ខេង ក៏បានកោតសរសើរដល់អាជ្ញាធររាជធានីភ្នំពេញ ដែលបានយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍរាជធានីភ្នំពេញ ឲ្យមានការរីកចម្រើន។

ពាក់ព័ន្ធនឹងការងារជំរឿននេះដែរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមចូលរួម និងផ្តល់កិច្ចសហការជាមួយមន្ត្រីជំរឿនឲ្យបានល្អប្រសើរ និងទទួលបានលទ្ធល្អតាមការគ្រោងទុករបស់រាជរដ្ឋាភិបាល៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post