header ads

Sponsor

ភ្នំពេញៈ នារីវ័យក្មេងម្នាក់ ទើបតែកូនខ្ចីម្នាក់​ សង្ស័យតូចចិត្តសង្សារសុំបែក បាន​សម្រេចចិត្តប៉ុនប៉ងលោតទឹកសម្លាប់ខ្លួននៅស្ពានកោះពេជ្រ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ចោមរោមមើ​លយ៉ាងច្រើ​ន  កាលពីម៉ោង៤៖៣០នាទីទៀបភ្លឺឈានចូលថ្ងៃចន្ទ ទី១៨ ខែមី​នា ឆ្នាំ២០១៩ នៅ តាមបណ្តោយផ្លូវសុរាម្រិត ខាងមុខណាហ្គាវើរ ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ។

សមត្ថកិច្ច បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញនារីវ័យក្មេងម្នាក់ មិនស្គាល់អត្តសញ្ញាណ អាយុប្រហែល២០ឆ្នាំ បានមកអង្គុយផឹកស៊ី ជាមួយមិត្តភក្តិនៅលើសួនច្បារមុខណាហ្គាវើរ មួយសន្ទុះក្រោយមក ស្រាប់តែប៉ុនប៉ងទៅលោតទឹកសម្លាប់ខ្លួន នៅម្តុំស្ពានកោះពេជ្រ តែសំណាងហើយ បានមិត្តភក្ដិជួយឃាត់ទាន់ពេល បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសណ្ដាប់ធ្នាប់ជួយអន្តរាគមន៍ផងដែរ។

បន្ទាប់ពីកើតហេតុមិត្តភក្តិនារីរងគ្រោះ បានចាប់អូសឡើងលើម៉ូតូកង់បីឥណ្ឌា ជិះចេញទៅបាត់ទៅ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post