header ads

Sponsor

កំពង់ចាមៈ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ចាម នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩នេះ បានចេញដីកាសម្រេចឃុំខ្លួនគ្រូសិល្ប៍បោកប្រាស់ម្នាក់ ដាក់ពន្ធនាគារជាបណ្ដោះអាសន្ន ក្រោមការចោទប្រកាន់ពីបទប៉ុនប៉ងរំលោភសេពសន្ថវៈ។

ជនត្រូវចោទឈ្មោះ ជុំ ជឿន អាយុ៦៧ឆ្នាំ រស់នៅភូមិអំពិលលើ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម មានមុខរបរជាគ្រូសិល្ប៍ ចេះទាយ ស្រោចទឹកលើករាសីជាដើម។ ជននេះត្រូវបានសមត្ថកិច្ចអាវុធហត្ថខេត្ត ចាប់ខ្លួនកាលពីថ្ងៃទី៨ ខែមីនា ជាថ្ងៃសិទ្ធិនារី ក្រោយពេលមានការស្រែកឲ្យជួយពីសំណាក់នារីរងគ្រោះនៅក្នុងបន្ទប់ជួល ហើយត្រូវអ្នកក្បែរខាងចូលទៅអន្តរាគមន៍ជួយបានទាន់ពេល កុំអីស្រេចដូចបំណងទៅហើយ។

ប្រភពព័តិមានពីស្រុកកំពង់សៀម បានឲ្យដឹងថា នៅថ្ងៃកើតហេតុ ជនរងគ្រោះដែលសុំមិនបញ្ចេញឈ្មោះ បានពឹងពាក់គ្រូសិល្ប៍ ជុំ ជឿន ឲ្យជួយស្រោចទឹកលើករាសីដល់ក្នុងបន្ទប់ជួល ដែលនៅក្នុងភូមិអំពិលលើ។ ពេលនោះ គ្រូសិល្ប៍បានរៀបចំគ្រឿងប្រដាប់មានទៀនធូប កំប៉ុងជើងធូប គ្រឿងដង្វាយចូលទៅក្នុងបន្ទប់នារីរងគ្រោះ ហើយក៏តាំងរៀបចំពិធីស្ងាត់ៗតែ២នាក់ប៉ុណ្ណោះ។ ក្នុងពេលរៀបពិធីលើករាសីនោះ ទំនងឃើញសាច់ជនរងគ្រោះសខ្ចី ទ្រលុកទ្រលន់គួរគ្រើត ទ្រាំនឹងតណ្ហាពុះកញ្ជ្រោលមិនបាន គ្រូសិល្ប៍ក៏តាំងដោះអាវស្រាតខោវែង ចាប់ឱបផ្ដួលនារីរងគ្រោះនៅលើគ្រែប៉ងរំលោភទៅហើយ តែត្រូវនារីរងគ្រោះស្រែអាយ៉ូអាយ៉ាឮដល់អ្នកក្បែរខាង ក៏រត់មកធាក់ទ្វារបន្ទប់របើក ក៏ឃើញទិដ្ឋភាពអាឡាឫករបស់គ្រូសិល្ប៍ ក៏ចាប់ទាញកឲ្យក្រោកពីលើជនរងគ្រោះ។ ចំណែកអ្នកខ្លះទៀត ក៏រត់ទៅហៅប៉េអឹមនៅក្បែរនោះ មកក្របួចកគ្រូសិល្ប៍នេះតែម្ដង។

នៅមុខសមត្ថកិច្ច គ្រូសិល្ប៍បានសារភាពថា ពិតជាបានប៉ុនប៉ងរំលោភសេពសន្ថវៈលើជនរងគ្រោះមែន ដោយសារតណ្ហាពុះកញ្ជ្រោល និងសម្រស់ជនរងគ្រោះមិនបាន។

រឿងក្ដីនេះ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនមកតុលាកាខេត្ត ហើយនៅថ្ងៃទី១១ ខែមីនានេះ ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនគ្រូសិល្ប៍បោកប្រាសនេះ ដាក់ពន្ធនាគារជាបណ្ដោះអាសន្ន៕

ផ្ដល់សិទ្ធិដោយ៖ campost.news

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post