header ads

Sponsor

ភ្នំពេញៈ កម្លាំងនគរបាល​ព្រហ្មទណ្ឌកម្រិតស្រាលរបស់ស្នងការនគរបាលរាជធានីភ្នំពេញ ឆក់បង្រ្កាបទីតាំងហ្គេមបាញ់ត្រីខុសច្បាប់មួយកន្លែង​ យីហោ "ហេបភីលេន HAPPY LAND" ដែលលួចពួនសម្ងំ​នៅលើ​ផ្សារទំនើបសុវណ្ណា ដោយឃាត់អ្នកលេង និងបុគ្គលិកជាច្រើននាក់ នាំមកសាកសួរ។

ការឆ្មក់បង្ក្រាបទីតាំងលេង​ល្បែងស៊ីសងខុសច្បាប់ខាងលើ​នេះ ធ្វើ​ឡើ​ងកាលពីវេលាម៉ោង៥៖៥០នាទីល្ងាច ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩ នៅលើ​ជាន់ទី០៤ នៃផ្សារទំនើបសុវណ្ណា ស្ថិតក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន។

កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល រាជធានីភ្នំពេញ ដោយមានការអនុញ្ញាតពីលោក ប្លង់ សុផល ព្រះរាជអាជ្ញារង នៃអយ្យកាសាលាដំបូងរាជធានីភ្នំពេញ អមដោយលោក គឹម ឆេងប៊ុន ក្រឡាបញ្ជី និងសមាសភាពចូលរួម ដោយលោកវរសេនីយ៍ឯក ប៊ុន  សត្យា នាយការិយាល័យ ព្រហ្មទណ្ឌកម្រិតស្រាល រាជធានីភ្នំពេញ និងលោកវរសេនីត្រី ម៉ម សាវន នាយផ្នែក បានដំណើរការចុះបិទឃ្លុំបេ ជាបណ្តោះអាសន្ន ទីតាំងកំសាន្តយីហោ "ហេភីលេន - HAPPY LAND" ស្ថិតនៅក្នុងផ្សារសុវណ្ណា  ជាន់ទី០៤ ផ្លូវ២៧១ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន ដែលពាក់ព័​ន្ធបទល្មើស បើកល្បែងស៊ីសងខុសច្បាប់ហ្គេមបាញ់ត្រី។

ក្នុងនោះកម្លាំងបានឃាត់អ្នកលេង និងបុគ្គលិកជាច្រើននាក់ ប៉ុន្តែមិនបានកំណត់ចំនួនប៉ុន្មាននោះទេ នាំមកសាកសួរ ដើម្បី​កសាងសំណុំរឿងបញ្ជូលទៅតុលាការ ចាត់ការតាមនីតិវិធីច្បាប់ ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post