header ads

Sponsor

ភ្នំពេញៈ បុរសម្នាក់ ស្រវឹងស្រាជោគជាំ បើករថយន្តមួយគ្រឿង ម៉ាក LEXUS RX350 ក្នុងល្បឿនលឿនបពេក ជ្រុលទៅបុកម៉ូតូមូយគ្រឿង ហើយព្យាយាម បើតរត់មកបុករថយន្តកាមរីបាឡែនមួយគ្រឿងទៀត មិនព្រមឈប់ដោះស្រាយទេ នូវតែបើករត់រហូតទាល់តែត្រូវសមត្ថកិច្ចបាញ់២គ្រាប់ បំបែកកង់រថយន្ត បើកទៅមុខលែងរួចទើបឃាត់បាន កាលពីវេលាម៉ោង៩៖៤០នាទីយប់ ថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ១ ក្នុងសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

តាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់ បើកបររថយន្តទំនើបម៉ាក LEXUS RX350 ពណ៌ស ក្នុងស្ថានភាពស្រវឹង រេឆ្វេងរេស្តាំ ពាក់ស្លាកលេខ សៀមរាប 2A-1830 ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ១ ក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចក្បែរកន្លែងកើតហេតុ បានជ្រុលទៅបុកម៉ូតូពេញទំហឹង បណ្ដាលបុរសម្នាក់ រងរបួស ប៉ុន្តែរថយន្តបង្កមិនព្រមឈប់ទទួលខុសត្រូវនោះទេ។

រថយន្តបង្កបានព្យាយាមបើករហូតមកដល់ចំណុចសាលាភូមិន្ទរដ្ឋាបាល ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ក៏ជ្រុលទៅបុករថយន្តកាមរីបាឡែនមួយគ្រឿងទៀត បណ្ដាលឲ្យរងការខូចខាតមួយចំហៀងខាងឆ្វេង ហើយរថយន្តបង្កនៅតែមិនឈប់ទៀត បានបើកបន្តរហូតមកដល់ចំណុចមុខវត្តមហាមន្ត្រី ផ្លូវព្រះសីហនុ ត្រូវសមត្ថកិច្ចកាក់ឲ្យឈប់ តែនៅព្រមឈប់ទៀត ទើបសមត្ថកិច្ចសម្រេចចិត្តផ្ទុះអាវុធ២គ្រាប់ បាញ់បំបែកកង់ ទើបបើកទៅមុខលែងរួច ហើយឃាត់បានទាំងអ្នកបើកបរតែម្ដង។ តែគួរឲ្យចម្លែក នៅពេលដែលមហាជននាំគ្នាថតស្កេន QR កូដបានបញ្ជាក់ថា រថយន្តស្លាកលេខ សៀមរាប 2A-1830 ជារថយន្តម៉ាក TOYOTA CAMRY ទៅវិញ។

តែយ៉ាងណាមិញ ក្រោយពេលកើតហេតុសមត្ថកិច្ចខណ្ឌ៧មករា បានទាក់ទងប្រគល់ឲ្យសមត្ថកិច្ចផ្នែកវាស់វែងខណ្ឌច្បារអំពៅ ចុះមកនាំអ្នកបើកបររថយន្តបង្ក និងអូសយកទៅរក្សាទុកបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ និងធ្វើការចាត់ការតាមនីតិវិធីរបស់ជំនាញចរាចរណ៍៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post