header ads

Sponsor

រតនគិរីៈ ស្រ្តីម្នាក់ ត្រូវបានឃាតកវាយសម្លាប់ ដោយមិនដឹងមូលហេតុ នៅចំណុចមាត់អូរ ក្នុងចម្ការជនរងគ្រោះ ស្ថិតក្នុងភូមិអុល(ធំ) ឃុំបាតាង ស្រុកលំផាត់ ខេត្តរនគិរី។

ស្រ្តីរងគ្រោះឈ្មោះ កែ ញូន អាយុ៣៤ឆ្នាំ ជនជាតិទំពួន មុខរបរ កសិករ រស់នៅភូមិ ឃុំកើតហេតុខាងលើ។

យោងតាមប្ដីស្រ្តីរងគ្រោះ បានឲ្យដឹងថា នៅវេលាម៉ោងប្រហែល៥ល្ងាចថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៩ ប្រពន្ធគាត់​បានជិះម៉ូតូមកងូតទឹកនៅអូរក្នុងចម្ការរបស់ខ្លួន ដែលមានចម្ងាយពីភូមិប្រហែល ១km លុះដល់ម៉ោងប្រហែល៦ល្ងាច ដោយបាត់ប្រពន្ធយូរពេក គាត់(ប្ដី)បានមកតាម ប៉ុន្តែមិនឃើញ ឃើញតែស្បែកជើង និងកន្រ្ទកដាក់ខោអាវ ក៏ត្រឡប់ទៅហៅអ្នកភូមិអោយមកជួយរក រហូតដល់ម៉ោងប្រហែល១២៖​៣០នាទីរំលងអធ្រាតឈានចូលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩ ទើបរកឃើញសាកសពប្រពន្ធ ដែលមានសភាពត្រូវគេវាយសម្លាប់ នៅក្នុងអូរចម្ងាយប្រហែល៣០ម៉ែត្រ ពីកន្លែងងូ​តទឹក។

ក្រោយកើតហេតុកម្លាំងអធិការដ្ឋាន សហការជាមួយកម្លាំងប៉ុស្ដិ៍បាតាង ហ៊ុំព័ទ្ធកន្លែងកើតហេតុ រង់ចាំកម្លាំងជំនាញខេត្តពេទ្យខេត្ត និងលោកព្រះរាជអាជ្ញា ដើម្បីពិនិត្យ និងធ្វើការស្រាវជ្រាវតាមនីតិវិធី៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post