header ads

Sponsor

ភ្នំពេញៈ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបញ្ចេញកញ្ចប់ថវិកាជាតិ ជាង១៥លានដុល្លារ ដើម្បីបញ្ជាទិញរថពាសដែកមួយចំនួន  សម្រាប់ជួយសម្រួលដល់កងកម្លាំងមួកខៀវរបស់កម្ពុជា ដែលកំពុងឈរជើងការពារសន្តិភាព នៅក្នុងប្រទេសម៉ាលី។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងឲ្យដឹងថា សម្តេចបានសម្រេចចុះហត្ថលេខាជាផ្លូវការហើយ កាលពីសប្តាហ៍មុន ដើម្បីចំណាយថវិកាជាតិ ចំនួន១៥លានដុល្លារ ក្នុងការទិញរថពាសដែក ដើម្បីបញ្ជូនទៅឲ្យកងកម្លាំងមួកខៀវកម្ពុជា ដែលកំពុងបំពេញបេសកកម្មការងារនៅប្រទេសម៉ាលី។

ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU) ចំនួន១,២៤៥នាក់ នៅវិទ្យាស្ថានជាតិអប់រំ នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩នេះ សម្តេចតេជោនាយករដ្ឋមន្រ្តី បានអះអាងថា ការសម្រេចបញ្ចាទិញរថពាសដែកទំាងនេះ គឺជាតម្រូវការចំពោះមុខរបស់កងកម្លំាងមួកខៀវកម្ពុជា ក្នុងការការពារសន្តិភាព នៅក្នុងប្រទេសសុម៉ាលី ខណៈដែលអង្គការសហប្រជាជាតិ កំពុងជួបវិបត្តិថវិកា ពុំអាចឆ្លើយតបតាមតម្រូវការ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post