header ads

Sponsor

រតនគិរីៈ រថយន្តមួយគ្រឿង បើកល្បឿនលឿនពេក ក៏ជ្រុលចង្កូតធ្លាក់ផ្លូវចុះក្នុងជ្រោះ បណ្តាលឲ្យរងការខូចខាតរថយន្តយ៉ាងដំណំ តែសំណាងល្អអ្នកបើកបររថយន្តមិនមានគ្រោះថ្នាក់ដល់អាយុជីវិតឡើយ គ្រាន់តែខូចខាតបង្គោលសញ្ញាដងផ្លូវអស់ចំនួន៣ដើម របស់រដ្ឋតែប៉ុណ្ណោះ។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងដោយខ្លួនឯង នៅវេលាម៉ោង៤និង៥២នាទីល្ងាច ថ្ងៃសៅរ ៤កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវជាតិលេខ៧៨A ទល់មុខស្ថានីយ៍ប្រេងលីធី ស្ថិតនៅក្នុងភូមិ១ សង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគិរី។

តាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុរថយន្តខាងលើ ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិចដល់ត្រង់ចំណុចកើតហេតុឃើញរថយន្តបានធ្លាក់ផ្លូវហើយក្រឡាប់ពីបីត្រឡប់ឈឡើងវិញ។ ប្រភពបានបន្តថា ក្រោយពីក្រឡាប់រថយន្តរួចមកឃើញតៃកុងរថយន្តបានចេញពីក្នុងរថយន្តដោយពុំមានរងរបួសអ្វើឡើយ។

សមត្ថកិច្ចបានឲ្យដឹងថា រថយន្តមួយគ្រឿងម៉ាក NAVARA ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2W-6900 ម្ចាស់រថយន្តមិនត្រូវបានស្គាល់អត្តសញ្ញាណទេ ហើយមិនមានរងរបួសឡើយ។

ក្រោយកើតហេតុ គេបានឃើញសមត្ថកិច្ចអាវុធហត្ថក្រុង ចុះមកសម្រួលធ្វើចរាចរណ៍តាមផ្លូវកុំឲ្យកកស្ទះផ្លូវ ហើយម្ចាស់រថយន្តបានហៅរថយន្តស្ទូចមកស្ទូចយកទៅជួសជុលដោយខ្លួនឯង៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post