header ads

Sponsor

ភ្នំពេញៈ នារីរូបស្រស់២នាក់​​ បើកបររថយន្ត​ TOYOTA PRIUS មួយគ្រឿង​យ៉ាងលឿន​ លុះមកដល់ផ្លូវកែង​ បែរជាជ្រុលទៅបុកឡើងខឿនសួនច្បារពុះចែកផ្លូវ នៅតាមផ្លូវR3 កែងផ្លូវR11​ បណ្ដាលឲ្យរថយន្តរងការខូចខាតរថយន្តខាងមុខផ្នែកខាងមុខយ៉ាងដំណំ កល់ជាប់លើខឿនបើកទៅមុខលែងរួច ហូរហៀរ​ប្រេងពេញផ្លូវ​ និងមិនបណ្ដាលឲ្យអ្នកបើកបររងរបួសនោះទេ ក្រោយមកបែជាលេចមុខ​ជនស៊ីវិល​ និងកម្លាំងអាវុធហត្ថខណ្ឌទួលគោក​ ចុះជួយអន្តរាគមន៍សម្របសម្រួល ឈ្លោះគ្នាជាមួយសន្តិសុខ​ដីបឹងកក់ផ្អើលមួយសន្ទុះ​ផងដែរ​ កាលពីវេលាម៉ោង៣៖២០នាទីទាបភ្លឺ​ ឈានចូលថ្ងៃសៅរិ៍​ ទី៩ ខែមីនា​ ឆ្នាំ២០១៩​ ស្ថិតក្នុងសង្កាត់ស្រះចក​ ខណ្ឌដូនពេញ​ ​រាជធានីភ្នំពេញ​។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា​ នៅមុនពេលកើតហេតុ​ គេឃើញមាន​រថយន្តមួយគ្រឿង​ ម៉ាក TOYOTA PRIUS មួយគ្រឿង​ ពណ៌ឈាមជ្រូក​ ពាក់ស្លាកលេខ ភ្នំពេញ​ 2AY-3534 បើកបរដោយនារីរូបស្រស់២នាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវR11 ក្នុងល្បឿនយ៉ាងលឿន​ ទិសដៅពីជើងទៅត្បូង​ លុះមកដល់ចំណុចកើតហេតុខាងលើ​ ដែលជាផ្លូវកែង R3 ស្រាប់តែជ្រុលទៅបុកឡើងខឿនពុះចែកផ្លូវ​ លាន់ដូចរន្ទះ​ បណ្ដាលឲ្យរថយន្តរងការខូចខាតរថយន្តខាងមុខផ្នែកខាងមុខយ៉ាងដំណំ កល់ជាប់លើខឿនបើកទៅមុខលែងរួច ហូរហៀរ​ប្រេងពេញផ្លូវ​ និងមិនបណ្ដាលឲ្យអ្នកបើកបររងរបួសនោះទេ ក្រោយមកបែជាលេចមុខបុរស២នាក់​​ស្លៀកពាក់ស៊ីវិល​ (ក្នុងនោះម្នាក់មាន ID​ ជាប់ចង្កេះ)​ និងឃើញមានកម្លាំងអាវុធហត្ថខណ្ឌទួលគោក​ ២នាក់ទៀត ពាក់ឯកសណ្ឋាន​ បើកម៉ូតូណៃហត​ ពណ៍ទឹកប៊ិចចាស់​ បិទ Logo (អាវុធហត្ថខណ្ឌទួលគោក) ​ឌុបគ្នាមកកន្លែងកើតហេតុ​ ចុះជួយអន្តរាគមន៍សម្របសម្រួល។

តែក្រោយមកបែរជាបុរស២នាក់​​ស្លៀកពាក់ស៊ីវិល​ (ក្នុងនោះម្នាក់មាន ID​ ជាប់ចង្កេះ)​ ច្រឡោត​ស្រែកឈ្លោះគ្នាជាមួយក្រុមសន្តិសុខក្នុង​ដីបឹងកក់នោះផ្អើលមួយសន្ទុះផងដែរ​ ហើយក៏ស្រាត់ទៅវិញបន្ទាប់ពីក្រុមអ្នកសារព័ត៌មានជួយឃាត់ ទើបភាគីទាំងសងខាង​ ធ្វើការដោះស្រាយគ្នា​បន្ត​ រហូត​ត្រូវរ៉ូវគ្នា​ ដោយភាគីខាងរថយន្តបង្ក​ ព្រមសង១៤០ដុល្លារ​ ទៅឲ្យក្រុមសន្តិសុខ​ដីបឹងកក់នោះ​ ដើម្បីបញ្ចប់រឿង​ រួចហៅរថយន្តមកស្ទូចយករថយន្ត TOYOTA PRIUS នោះ​ យកទៅជួសជុលដោយខ្លួនឯង​៕​

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post