header ads

Sponsor

ភ្នំពេញៈ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡាបានចេញស្រាយបំភ្លឺជុំវិញរឿងប្រាក់រង្វាន់កីឡាករសំបូសុភ័ណក្រោយផ្ទុះកក្រើកក្នុងបណ្តេញសង្គម ដោយកីឡាករកាយវប្បកម្មរូបនេះចោទថា បាត់លុយ១០០លានរៀន។

បន្ទាប់ពីពីបណ្តាញសង្គម និងសារព័ត៌មានក្នុងស្រុកបានចុះព្រោងព្រាតធ្វើឲ្យកក្រើករយៈពេល២ថ្ងៃ ដោយដកស្រង់សំដីតាមរយៈសារ ដែលកីឡាករកាយវប្បកម្ម សំបូសោភ័ណ បានអធិប្បាយផ្ទាល់នៅលើFacebokស្តីពីការបាត់លុយចំនួន១០០លានរៀលដែលជាប្រាក់រង្វាន់ខ្លួនប្រជែងបានពីការប្រកួតកាយវប្បកម្មពិភពលោកនោះ នារសៀលថ្ងៃ ទី៨ មិនា ឆ្នាំ២០១៩ លោក អ៊ុក សិទ្ធិជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡាបានចេញបកស្រាយបំភ្លឺថា ប្រាក់រង្វាន់នេះ មិនបានបាត់បង់ទៅណានោះទេ ពោលគឺកីឡាករភ័នច្រលំខ្លួនឯង ព្រោះប្រាក់រង្វាន់ដែលកីឡាករ សំបូ សោភ័ណទទួលបានពីការប្រកួតពិភពលោកនោះគឺមានចំនួនតែ២០លានរៀលប៉ុណ្ណោះ ដែលនេះជាប្រកាសចេញដោយអន្តរក្រសួង ។

លោកថា ករណីដែលជើងឯកពិភពលោកអាចទទួលបានប្រាក់រង្វាន់រហូតដល់១២០លានរៀននោះ ទាល់តែជាករណីពិសេស ដែលថ្នាក់ដឹកនាំស្នើសុំទៅកាន់រដ្ឋាភិបាលចំពោះប្រភេទកីឡាណាដែលពិបាកនិងប្រជែងដណ្តើមបានមេដាយ ។ដូច្នោះមេដាយមាសពិភពលោកដែលកីឡាករកាយវប្បកម្មទទួលបានពីការប្រកួតជើងឯកពិភពលោកលើកទី១០ នៅប្រទេសថៃ កាលពីឆ្នាំ២០១៨ គឺអនុវត្តទៅតាមប្រកាសអន្តរក្រសួងគឺស្នើរសុំប្រាក់រង្វាន់លើកទឹកជូនអ្នកឈ្នះជ័យលាភីតែ២០លានរៀលតែប៉ុណ្ណោះ សម្រាប់មេដាយមាស។

បើយោងតាមប្រកាសអន្តរក្រសួង ដែលក្រសួងអប់រំយុវជន និងកីឡាបានអនុវត្តក្នុងការផ្តល់ប្រាក់រង្វាន់លើកទឹកដល់អ្នកឈ្នះជ័យលាភីពីការប្រកួតជើងឯកពិភព ដូចដែលកីឡាករកាយវប្បកម្មកម្ពុជាសំបូរ សុភ័ណទៅចូលរួមនេះ ក្នុងប្រកាសអន្តរក្រសួងគឺទទួលបានត្រឹម២០លានរៀលប៉ុណ្ណោះ ប្រសិនបើជើងឯកពិភពលោកដូចនេះ ទទួលបាន១២០លានរៀលទាល់តែជាករណីពិសេសដែលថ្នាក់ដឹកស្នើសុំរដ្ឋាភិបាលចំពោះប្រភេទកីឡាណាដែលមើលឃើញថាពិបាកប្រជែងដណ្តើមមេដាយ។

ចំពោះគោលការណ៍ផ្តល់ប្រាក់រង្វាន់ជ័យលាភីដែលក្រសួងអប់រំយុវជន និងកីឡាបានអនុវត្តកន្លងមកមានចំនួន២ ដូចជា ទី១អនុក្រឹត៥៣២ស្តីពីការផ្តល់ប្រាក់រង្វាន់លក្ខណៈហ្គេមមានដូចជា ព្រឹត្តិការណ៍អូឡាំពិក .ព្រឹត្តិការណ៍អេស៊ានហ្គេម និងស៊ីហ្គេម ក្នុងនោះព្រឹត្តិការណ៍អូឡាំពិកហ្គេមត្រូវផ្តល់ប្រាក់រង្វាន់មេដាយមាសចំនួន១២០លានរៀល .ព្រឹត្តិការណ៍អេស៊ានហ្គេមមេដាយមាសផ្តល់ជូន៨០លានរៀល និងព្រឹត្តិការណ៍ស៊ីហ្គេមមេដាយមាសផ្តល់ជូន៤០លានរៀល។ ទី២ប្រកាសអន្តរក្រសួងលេខ៧១៦សហវ ចុះថ្ងៃទី៧ ខែ កក្តដា ឆ្នាំ២០១៥ ចែងពីការផ្តល់ប្រាក់រង្វាន់ស្តីអំពីហ្គេមមួយចំនួនជាលក្ខណៈ champion ship ក្នុងនោះមានដូចជាការប្រកួតយូនីវើស៊ីតធីហ្គេមពិភពលោកជាដើម គឺមេដាយមាសទទួលបានតែ២០លានរៀលប៉ុណ្ណោះ។

សូមបញ្ជាក់ថា កីឡាករកាយវប្បកម្មសំបូរ សុភ័ណ ទទួលបានមេដាយមាសការប្រកួតកីឡាកាយវប្បកម្មជើងឯកពិភពលោកលើកទី១០ នៅទីក្រុងឈៀងម៉ៃ ប្រទេសថៃ កាលពី ខែ ធ្នូ ឆ្នាំ២០១៨ ហើយកីឡាករកាយវប្បកម្មរូបនេះ បានប្រតិកម្មបន្ទាប់ពីទទួលប្រាក់រង្វាន់ពីរដ្ឋាភិបាលដែលផ្តល់ជូនតែ២០លានរៀល ដោយភ័ន្តច្រលំថាជើងឯកពភពលោកនេះទទួលបានប្រាក់រង្វាន់១២០លានរៀល ទើបមានប្រតិកម្មបង្ហោះសារតាមប្រព័ន្ធសង្គមសុំអារាគមន៍អោយសម្តេចតេជោជួយរកយុវត្តិធម៍៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post