header ads

Sponsor

ភ្នំពេញៈ រន្ធត់ណាស់! មនុស្ស៣នាក់ បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ បន្ទាប់រងយន្ត ឡិចស៊ីស RX 300 បោកបុករ៉ឺម៉កកង់បីទាំងកំរោល កាលពីវេលាម៉ោង២៖៣០នាទីយប់ ថ្ងៃទី២ ខែមីនា ឆ្នាំ២០១៩ នៅលើផ្លូវព្រះស៊ីសុវត្ថិ កែង២១៦ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងរវាងរថយន្ត RX330 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AX-5853 (ម្ចាស់រថយន្តមិនរបួស) បុកជាមួយរ៉ឺម៉កម៉ូតូពេញទំហឹង បណ្តាលឲ្យអ្នកបើករឺម៉កកង់បី ឈ្មោះ យឹម ស៊ីដូន ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរ រត់កង់បី មានផ្ទះនៅភូមិអូរបាក់ត្រា ឃុំព្រិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់(ស្លាប់) និងអ្នករួមដំណើរជនបរទេស២នាក់ទៀត (ស្លាប់ទាំងពីរ មិនដឹងសញ្ជាតិ) និងម៉ូតូហុងដា C100 ខូចស្រាល ម្ចាស់ម៉ូតូមិនរបួសទេ ឈ្មោះ ស៊ុ ហ៊ីម ភេទប្រុស អាយុ៣៣ឆ្នាំ បុគ្គលិកក្រុមហ៊ុន ផ្ទះលេខ 146 Eoz ផ្លូវ63 សង្កាត់ ចតុមុខ ខណ្ឌដូនពេញ។

ក្រោយកើតហេតុ ប៉ូលិសចរាចរណ៍ក្រុង បានចុះវាស់វែងយកមករក្សាទុកនៅនគរបាលចរាចរណ៍ក្រុង ដើម្បីដោះស្រាយនៅពេលក្រោយ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post