header ads

Sponsor

មុននេះបន្តិចនៅព្រឹកថ្ងៃទី ០២ ខែមីនា ឆ្នាំ ២០១៩នេះ តាមរយៈគណនី ឯកឧត្តម វិល្លាម សមាជិកឧត្តមក្រុមប្រឹក្សា និងពីគ្រោះយោបល់បានបង្ហាញ ឯកសារទាក់ទងនឹងបញ្ហាដីធ្លីស្ថិតនៅភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយបានលើកឡើងថា៖

លោកអភិបាលក្រុងព្រះសីហនុ ថ្លេីមធំពាសមេឃ មេីលងាយអនុសាសន៍ណែនាំរបស់សម្ដេចតេជោ ហ៊ានចេញលិខិតអនុញ្ញាត្តិអោយឈូសឆាយធ្វេីរបងលេីដីទំនាស់ភូមិគគីដែលជាដីរបស់រដ្ឋ ហេីយឋិតក្រោមសាលដីកាខុសច្បាប់នៅឡេីយ ខណៈដែលតុលាការបានចេញសេចក្ដីសម្រេចទាំងខុសបែបបទគតិយុត្តិ លោកយន្តមីន កំពុងបំពានលេីមតិណែនាំរបស់សម្ដេចតេជោ និងបំពានលេីសេចក្ដីជូនដំណឹងរបស់ក្រសួងកសិកម្មលេខ ១០៨២ កសក ។

លិខិតរបស់លោក យន្តមីន ធ្វេីមុន មួយថ្ងៃការប្រជុំរបស់ឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ជាមួយសម្ដេចតេជោ ! ដែលសម្ដេចលោកបានបញ្ជាអោយ ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា សេីរេីឡេីងវិញហេីយចំពោះបញ្ហាដីនេះ ។ ហេីយជនពាក់ព័ន្ធផលប្រយោជន៍លេីការ យកដីរដ្ឋមកកាត់ក្ដីចែកឯកជន គឺមិនរួចខ្លួនទេ ដីនេះជាដីរដ្ឋ ម្ដេចអោយឯកជនទៅបោះរបងវិញ ?

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post