Sponsor

កំពតៈ មានស្រ្តីជនជាតិចិន៣នាក់ ក្នុងចំណោម៥នាក់ ដែលជនជាតិចិនដូចគ្នា ចាប់យកទៅជំរិតទារប្រាក់ ត្រូវបានឧក្រិដ្ឋជនដោះលែងឲ្យត្រឡប់មកវិញហើយ កាលពីវេលាម៉ោង៥៖៣០នាទីទៀបភ្លឺឈានចូលថ្ងែទី២១ ខែមេសា ឆ្នាំ​២០១៩ នៅលើទឹកដីខេត្តកំពត បន្ទាប់ពីត្រូវគេចាប់បង្ខាំង ដើម្បីជំរិតទារប្រាក់។

នារីរងគ្រោះ៣នាក់នោះ ទី១៖ ឈ្មោៈ Xiang kai pi អាយ២៣ឆ្នាំ ។ ទី២ ឈ្មោះ Chen Si hong អាយុ២៥ឆ្នាំ ។ ទី៣ ឈ្មោះ Huang Shuang Giong អាយុ២៧ឆ្នាំ។  ចំណែកនៅ២នាក់ទៀត ពួកឧក្រិដ្ឋជនមិនដោះលែង មានម្នាក់ឈ្មោះ Peng Lin hui អាយ២៣ឆ្នាំ និងម្នាក់ឈ្មោះ Hua Na អាយុ២៣ឆ្នាំ។ ពួកគេសុទ្ធតែជាស្រ្តីបមម្រើ​ខារ៉ាអូខេ.តុងហ្វាំងម៉េងជូ.ដូចគ្នា។

កាលពីយប់ថ្ងៃទី២០ ខែមេសា មានបុរសជាជនជាតិចិន១ក្រុម មានគ្នា៥នាក់ បានចាប់នារីជនជាតិចិន៥នាក់​ ចេញពីហាងបាយ ថាងទីង ស្ថិតនៅភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ ពេលនោះជនសង្ស័យ បានប្រាប់ពួកនាងថា នាំទៅច្រៀងខារ៉ាអូខេ យីហោ តុងហ្វាំងម៉េងជូ។

បន្ទាប់ពីនារីទាំង៥នាក់ ឡើងជិះរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខ្មៅ គ្មានស្លាកលេខរួចហើយ ជនសង្ស័យ បានដឹកពួកនាង ចេញពីភ្នំពេញឡើងភ្នំមួយ ដែលពួកគេមិនអត់ស្គាល់ រួចបានធ្វើសកម្មភាពគំរាមកំហែង ដកយកប្រាក់ពួកនាងអស់ពីខ្លួន សរុបជាង៤.០០០ដុល្លារអាមេរិក។ ជាងនេះទៀតជនសង្ស័យ បានបង្ខំលើរូបរាង កាយ ដោយរំលោភនាង នៅក្នុងរថយន្ត ដែលនៅក្បែរស្រះទឹកមួយ ចំណែកឈ្មោះ Huang Shuang  Giong មិនត្រូវរំលោភទេ។ នៅពេលជនល្មើស បានដឹកពួកនាងដល់ក្រុងកំពត វេលាម៉ោងប្រមាណ៥ភ្លឺ ជនសង្ស័យ បានទាញជនរងគ្រោះ៣នាក់នេះ ទម្លាក់ចុះ ចំណែកនារី២នាក់ទៀត កំពុងស្ថិតក្នុងកណ្តាប់ដៃឧក្រិដ្ឋជននៅឡើយទេ រហូតមកដល់រសៀសថ្ងៃទី២១ ខែមេសា នេះ។

បច្ចុប្បន្ន​សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ដើម្បីចាប់ពួកឧក្រិដ្ឋជនមកផ្ដន្ទាទោសតាមច្បាប់៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor