header ads

Sponsor

ស្វាយរៀងៈ បន្ទាប់ពីមានការចុះផ្សាយសារព័ត៌មានតាមការអះអាងរបស់ក្រុមគ្រួសារបុរសម្នាក់ បានស្លាប់ដោយសារសត្វឆ្មាខាំ កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៩ នៅភូមិត្រពាំងស្គន់ថ្មី ឃុំត្រពាំងស្តៅ ស្រុករមាសហែក ខេត្តស្វាយរៀងនោះ។

នារសៀលថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៩ លោក កែរ រដ្ឋា ប្រធានមន្ទីសុខាភិបាលខេត្តស្វាយរៀបានឆ្លើយតបតាមរយៈតេឡេក្រាមថា “សូមជម្រាប ជូនអ្នកសារព័ត៌មានទាំងអស់ថា ករណីស្លាប់នៅស្រុករមាសហែក ខេត្តស្វាយរៀង មិនមែនស្លាប់ ដោយសារឆ្មាខាំនោះទេ គ្រាន់តែ ចៃដន្យជួនពេលជាមួយគ្នាតែប៉ុណ្ណោះ”

សូមបញ្ជាក់ផងដែរថា បុរសម្នាក់​ឈ្មោះ ពៅ មល់ អាយុ៣២ឆ្នំា រស់នៅភូមិត្រពំាងស្គន់ថ្មី ឃុំត្រពំាងស្តៅ ស្រុករមាសហែក ខេត្តស្វាយរៀង ត្រូវបានឆ្មាខាំ នៅថ្ងៃទី១២  ខែមេសា ឆ្នំា២០១៩  ។

ហើយនៅថ្ងៃទី១៦ ខែមេសា  ឆ្នំា២០១៩ គាត់មានអក្ការៈក្តៅខ្លួន រាគ ឈឺ ពោះ បែកញើស  និងប្រកាច់ផង ហើយ​បានស្លាប់នៅថ្ងៃទី១៧ ខែមេសា  ឆ្នំា២០១៩  ខណៈដែលដឹកតាមម៉ូតូមកកាន់មន្ទីរពេទ្យ។

តាមការចុះស្រាវជ្រាវ និងអង្កេតរបស់ក្រុមឆ្លើយតបបន្ទាន់មន្ទីរសុខាភិបាលខេត្ត ករណីស្លាប់ នេះ អាចទាក់ទងនឹងជំងឺរបស់គាត់ផ្សេង ដោយសារពាក់ព័ន្ធនឹងពេលវេលាឆ្មាខាំ រយៈពេលខ្លី ពេក និងរោគសញ្ញា មិនបង្ហាញថា ជាជំងឺឆ្កែឆ្កួតទេ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post