header ads

Sponsor

កំពង់ឆ្នាំងៈ គោយន្តកន្ត្រៃដឹកឈើ បុកជាមួយម៉ូតូទាំងកំរោល បណ្ដាលឲ្យមនុស្សម្នាក់ ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ កាលពីវេលាម៉ោង៥និង០០នាទីល្ងាច ថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៩ នៅចំណុចខាងជើងស្ពានតាងរាង ចន្លោះបង្គោលគីឡូម៉ែត្រលេខ ៤៩-៥០ ស្ថិតក្នុងភូមិតាកុល ឃុំពានី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងរវាងគោយន្តកន្ត្រៃម៉ាក Kubota ពណ៌ក្រហម អ្នកបើកបរដោយឈ្មោះ ហេង សារិទ្ធ ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិដីក្រហម ឃុំនិពាន្ត ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ បើកបរពីជើង ឆ្ពោះទៅត្បូង និងម៉ូតូម៉ាកហុងដា C-125 ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ធំ 1-D 0520 បើកបរដោយឈ្មោះ អួន សុខា ភេទស្រី អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិសុបិន ឃុំពានី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង បើកបរពីជើងឆ្ពោះទៅខាងត្បូង ក្នុងដំណើរស្របទិសគ្នា។

សមត្ថកិច្ចបន្តថា ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បណ្តាលឲ្យមនុស្សស្រីម្នាក់ស្លាប់ ជាអ្នកបើកបរម៉ូតូ (នៅពេលបញ្ជូនដល់មន្ទីរពេទ្យកំពង់ត្រឡាច)។ ខូចខាតម៉ូតូ១គ្រឿងស្រាល បណ្ដាលមកពីគោយន្តកន្រ្តៃគ្មានភ្លើងចំណាំងផ្លាត។ ក្រោយពេលកើតហេតុសមត្ថកិច្ចឃាត់ខ្លួនអ្នកបើកបរគោយន្តកន្ត្រៃ និងម៉ូតូនាំយកមករក្សាទុកនៅអធិការនគបាលស្រុកកំពង់ត្រឡាច រងចាំធ្វើការដោះស្រាយតាមនីតិវិធី៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post