header ads

Sponsor

ភ្នំពេញៈ បុរសជនជាត់ចិន៣នាក់ដែលដឹកជញ្ជូនលុយដុល្លារចំនួន៣ ៥២០ ០០០ដុល្លារដោយគ្មានប្រភពច្បាស់លាស់ចូលមកកម្ពុជាចត្រូវបានបញ្ជូនមមដល់សាលាដំបូងរាជធានីភ្នំពេញហើយ នាព្រឹកថ្ងៃទី ២៧មេសា ឆ្នាំ២០១៩នេះ ។

ជនសង្ស័យទាំង៣នាក់ដែលត្រូវប្រគល់អោយតុលាការធ្វើកសរសាកសួរ ទី១៖ ឈ្មោះ Wang Shiping ប្រើលិខិតឆ្លងដែនលេខEC9259330 មុខរបរ មិនពិតប្រាកដ។ ទី២៖ ឈ្មោះ Wang Lichao កាន់ លិខិតឆ្លងដែន លេខED4367915 មុខរបរ មិនពិតប្រាកដ ។ ទី៣៖ ឈ្មោះ Zhang Jian កាន់លិខិត ឆ្លងដែនលេខE 35414034 មិនមានលិខិតឆ្លងដែន ជាប់ខ្លួន មុខរបរមិនពិតប្រាកដ។

ព្រះរាជអាជ្ញាអមតុលាការកំពង់ធ្វើការសាកសួរជនសង្ស័យទាំង៣នាក់ ។

នគរបាលអន្ដោប្រវេសន៍ និងអគ្គនាយកដ្ឋានគយ និងរដ្ឋាករប្រចាំនៅព្រលានយន្ដហោះអន្ដរជាតិភ្នំពេញ បានចាប់ខ្លួនបុរសជនជាតិចិនទាំង៣នាក់កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩ ខណៈកំពុងនាំលុយចំនួន ៣.៥២០.០០០ ដុល្លារ ដោយពុំមានការបញ្ជាក់ពីប្រភពហរិញ្ញវត្ថុច្បាស់លាស់ ពីទីក្រុងហុងកុងចូលមកប្រទេសកម្ពុជា ។

របាយការណ៍បឋមរបស់សមត្ថកិច្ចបានចាត់ទុកសកម្មភាពនាំប្រាក់ដុល្លារចូលមកប្រទេសកម្ពុជាដោយពុំមានប្រភពហិរញ្ញវត្ថុច្បាស់លាស់នេះ ជាទង្វើសម្អាតប្រាក់ និងហរិញ្ញប្បទានភេរវកម្ម ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post