
លោកអភិបាលខេត្តបានអោយដឹងថា៖ ដោយសារមានការចូលពីកងកម្លាំងប្រដាប់អាវុធបានការពារសុខសុវត្ថិភាពបានយ៉ាងល្អលទ្ធផលដ៏ល្អប្រសើរនេះ ទទួលបានពីការចូលរួមចំណែកសហការប្រកបដោយការទទួលខុសត្រូវពីគ្រប់ជំនាញ គ្រប់ផ្នែក និងគ្រប់សមាសភាពពាក់ព័ន្ធទាំងអស់ ។
លោកកោតសរសើរជូនចំពោះគណៈកម្មការ អនុគណៈកម្មការរៀបចំសង្ក្រាន្តស្វាយរៀង ឆ្នាំ២០១៩ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ក្រុមគ្រូពេទ្យ នៃមន្ទីរសុខាភិបាលខេត្ត អាជ្ញាធរក្រុងស្វាយរៀង ជាពិសេសក្រុមការងារយុវជន នៃសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ដែលបានសហការរៀបចំ រក្សាការពារនូវសន្តិសុខ សុវត្ថិភាព និងចូលរួមថែរក្សាអនាម័យបរិស្ថានបានយ៉ាងល្អប្រសើរ បង្កបរិយាកាសសប្បាយរីករាយជូនបងប្អូនប្រជាពលរដ្ឋ និងធ្វើឲ្យកម្មវិធីទាំងមូលដំណើរការទៅបានដោយរលូន ប្រកបដោយភាពជោគជ័យ តាំងពីដើមរហូតដល់ចុងបញ្ចប់ ។
ក្នុងឱកាសនោះដែរលោក ម៉ែន វិបុល ក៏បានជម្រុញដល់កម្លាំងទាំងអស់ត្រូវសាមគ្គីភាព ឯកភាពផ្ទៃក្នុង សហការគ្នាអោយបានល្អក្នុងការដឹកនាំអង្គភាពរបស់ខ្លួនប្រកបដោយការទទួលខុសត្រូវខ្ពស់ មិនតែប៉ុណ្ណោះលោកអភិបាលខេត្តបានណែនាំដល់កងកម្លាំងត្រូវថែរក្សាសុខសន្តិភាព សុខសុវត្តិភាពជូនដល់ប្រជាពលរដ្ឋអោយល្អប្រសើរបន្ថែមទៀតជាពិសេសអនុវត្តន៍គោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពឲ្យទទួលបានជោគជ័យផងដែរ ៕ ដោយ៖ស្វាយរៀង











