header ads

Sponsor

ភ្នំពេញ ៖ ស្ត្រីវ័យក្មេងម្នាក់ ខណៈដែលកំពុងមានផ្ទៃពោះជិត៣ខែ តែមិនទាន់ចង់ទុក សម្រេចចិត្តលេបថ្នាំប៉ុនប៉ងទម្លាក់ មុនវិលទៅស្រុកកំណើត ក៏ប៉ុន្តែការប្រើប្រាស់ថ្នាំខុសប្រក្រតី ពុំបានត្រឹមត្រូវ លេប៧គ្រាប់ បែជាប្រតិកម្ម ធ្លាក់ហូរឈាមសន្លប់ស្តូកស្ទឹង ឈាមហូរកាត់ថ្លុក ផ្អើលអ្នកជិតខាង ភ័យស្លន់ស្លោជំនួស ខ្លាចប៉ះពាល់ដល់អាយុជីវិត កាលពីវេលាម៉ោង១២និង៥០នាទីរសៀល ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩ ស្ថិតនៅបន្ទប់ជួល ផ្លូវបេតុង ភូមិព្រៃព្រីងជើង១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ។

ស្ត្រីវ័យក្មេងស្រអែមខ្មៅស្រស់ ឈ្មោះ សៀក សុភ័ក្រ អាយុ២៤ឆ្នាំ ស្នាក់នៅបន្ទប់ជួល កន្លែងកើតហេតុ មានស្រុកកំណើត ភូមិដូងព្រៀក ឃុំដូង ស្រុកប្រាសទបាល័ង្គ ខេត្តកំពង់ធំ ។

តាមប្រភពនៅកន្លែងកើតហេតុ បានឲ្យដឹងថា ស្ត្រីវ័យក្មេងខាងលើ ស្នាក់នៅបន្ទប់ជួលខាងលើ ច្រើនខែមកហើយ ជាមួយមិត្តភ័ក្រស្រីម្នាក់ទៀត តែសម្រាប់ថ្ងៃទី១០នេះ ស្ត្រីរងគ្រោះមនបានទៅធ្វើការងារទេ សង្ងំនៅក្នុងបន្ទប់ម្នាក់ឯង ដាក់ខ្ទាស់គន្លឹះទ្វារខាងក្នុងជាប់ ស្រាប់តែនៅវេលាម៉ោងខាងលើ អ្នកជិតខាងឮសូរសម្លេងថ្ងួចថ្ងូរ រហឹស សង្ស័យហៅមិនឆ្លើយ ប្រាប់ម្ចាស់ផ្ទះ មកដល់នាំគ្នាធាក់ទ្វាររបើកចូលមើល ពុទ្ធោ ! ឈាមហូរធ្លាក់ ក្រាលពេញបន្ទប់ ។

ស្ត្រីរងគ្រោះ ជំហានដំបូង ពោលប្រាប់ ថាគាត់លេបថ្នាំ៧គ្រាប់ក្នុងបំណងប៉ុនប៉ងទម្លាក់កូនក្នុងផ្ទៃ លើកដៃបញ្ជាក់ អស់៧គ្រាប់ ហើយសន្លប់បាត់មាត់ឈឹង ទើបផ្អើលឆោឡោអ្នកជិតខាង ។

ក្រោយកើតហេតុ ស្ត្រីរងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ដើម្បីសង្គ្រោះអាយុជីវិត ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post