header ads

Sponsor

ភ្នំពេញៈ ជិតចូលឆ្នាំហើ​យ ក្រុមសង្គមងងឹតចេញរកស៊ីគ្រប់ទីកន្លែង ជាក់ស្ដែងជនសង្ស័យម្នាក់ បានធ្វើសកម្មភាពលបលួចចូលផ្ទះមួយកន្លែង បំណងលួចទ្រព្យសម្បត្តិ តែមិនទាន់បានលួចផង ត្រូវបានម្ចាស់ផ្ទះដឹងទាន់ ស្រែកឆោឡោ នាំគ្នាដេញតាមចាប់បាន ស្វាគមន៍ម្នាក់មួយដៃមួយជើ​ងសន្លប់ស្តូកស្តឹង។

ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើលឡើ​ង កាលពីវេលាម៉ោង១២៖៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃព្រហស្បតិ៍ ទី១១ ខែមេសា ឆ្នាំ២០១៩ នៅចំណុចជិតផ្សារទឹកថ្លាផ្លូវបេតុង ផ្ទះលេខ២០ ភូមិចុងថ្នល់ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ក្រោយចាប់ខ្លួនបាន ជនសង្ស័យធ្វើជាប្រកាច់ដូចបែកថ្នាំ មិនអាចសួរឈ្មោះបាន។ ចំណែកជនរងគ្រោះឈ្មោះ មាស រ៉ៃ ភេទស្រី អាយុ៣៣ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅភូមិចុងថ្នល់ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

តាមសម្តីម្ចាស់ផ្ទះ បានឲ្យដឹងថា មុនពេលកើតហេតុពួកគាត់នៅមិនទាន់បានបិទទ្វារផ្ទះនៅឡើយ ក៏ស្រាប់តែមានជនសង្ស័យចូលមកពួនក្នុងផ្ទះ ដើម្បីធ្វើសកម្មភាពលួចម៉ូតូ និងទ្រព្យសម្បត្តិ តែចៃដន្យរូបគាត់បានឃើញជនសង្ស័យកំពុងពួនក្នុងផ្ទះរបស់គាត់ ទើបប្រាប់ប្តីឲ្យចាប់។ បន្ទាប់មកជនសង្ស័យដឹងខ្លួនទាន់ ក៏ស្ទុះរត់ចេញមកខាងក្រៅ ពេលនោះប្តីរបស់គាត់ស្ទុះដេញតាម ហើយស្រែកថា ចោរៗ ក៏បង្កការភ្ញាក់ផ្អើលដល់អ្នកជិតខាង នាំគ្នាដេញចាប់ រត់តាមបណ្តោយមហាវិថីសហព័ន្ធរុស្សី មកដល់ចំណុចមុខកន្លែងលក់ផ្កាជិតវត្តទឹកថ្លា ក៏ត្រូវបានប្រជាពលរដ្ឋចាប់បាន រួចស្វាគមន៍មួយដៃមួយជើងឡើងទ្រោមខ្លួនតែម្ដង។

បន្ទាប់មកជនសង្ស័យ ក៏ប្រើល្បិចធ្វើជាប្រកាច់ញាក់ញ័រកុំ​ឲ្យគេវាយតទៅទៀត ទើបប្រគល់ឲ្យសមត្ថកិច្ចយកមកប៉ុស្ដិ៍ទឹកថ្លា ដើម្បីសួរនាំ និងកសាងសំណុំរឿងបញ្ជូនទៅកាន់អធិការនគរបាលខណ្ឌសែនសុខ ដើម្បីចាត់ការបន្ដតាមនីតិវីធី៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post