header ads

Sponsor

ភ្នំពេញ៖ កាលពីថ្ងៃទី ១១ ខែមេសា ឆ្នាំ២០១៩ ម្សិលមិញនេះ លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានអះអាងថាពេលជិតបុណ្យចូលឆ្នាំខ្មែរ ពលករដែលធ្វើការនៅប្រទេសថៃជាច្រើន ហើយបានឱ្យប្រាក់១០០ ឬ២០០បាតទៅមន្រ្តីអន្តោប្រវេសន៍ នៅតាមព្រំដែនប៉ោយប៉ែត និងបាត់ដំបង ដោយសារតែពួកគេ មិនចង់រង់ចាំតម្រង់ជួរយូរជាលក្ខណៈបុគ្គលតែប៉ុណ្ណោះ ដើម្បីបានចេញលឿន គឺមិនមានឡើយករណីមន្តី្រអន្តោប្រវេសន៍ខ្មែរ បានទារប្រាក់ពីពលករនោះ  ហើយបើសិនរកឃើញមន្តី្រអន្តោប្រវេសន៍នៅតាមព្រំដែនណាមួយ បានទារ ឬគំរាមយកប្រាក់ពីពលករ នឹងទទួលទោសតាមច្បាប់ ។

ក្រោយពីអ្នកនាំពាក្យខាងលើបានលើកឡើង លោក វិល្លាមក៏បាន លើកឡើងយ៉ាងខ្លីថា « ទាល់តែមានលុយចំណាយទេីបមិនចាំយូរ អ៊ីចឹងអ្នកចាំយូរព្រោះគ្មានលុយចំណាយ ? ហេីយសេវាសាធារណៈរបស់អស់លោកទាល់តែមានលុយចំណាយបានវាលឿន ឬយ៉ាងណាទេីបលោកនិយាយបែបនេះ ? ការនិយាយបែបនេះបង្ហាញពីភាពទទួលស្គាល់ អំពេីពុករលួយ ជាសាធារណៈហេីយ ។ »

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post