
សៀមរាប៖ ករណីដ៏គួរឲ្យសង្វេគមួយកាលពីថ្ងៃទី ១២ ខែ មេសា ឆ្នាំ ២០១៩ វេលាម៉ោង ១១ និង ៣០ នាទី ខណៈជិតថ្ងៃបុណ្យចូលឆ្នាំថ្មីសប្បាយរីករាយ តែបែរជាគ្រួសារអ្នកសៀមរាបនេះកើតទុក្ខធំ ដោយជួបគ្រោះស៊យបង់ជីវិតអ្នកភូមិចំនួនបីនាក់ពេលកំពុងតទុយោទឹកក្នុងអណ្ដូង នៅចំណុចភូមិតាលាវ ឃុំ តាសោម ស្រុកអង្គរជុំ ខេត្តសៀមរាប ។
+ជនរងគ្រោះទី១ មានឈ្មោះ លន់ ឡុក ភេទប្រុស អាយុ៣០ឆ្នាំ
+ជនរងគ្រោះទី២ មានឈ្មោះ ហ៊ន់ ជាតិ ភេទប្រុស អាយុ៣០ឆ្នាំ
+ជនរងគ្រោះទី៣ មានឈ្មោះ ធុន ធឿន ភេទប្រុស អាយុ២៨ឆ្នាំ
ជាមួយគ្នានេះដែរ ក៏មានប្រិយមិត្តបង្ហាញជាមតិថា នៅក្នុងអណ្តូងជ្រៅអាចគ្មាន(អុកស៊ីហ្ស៊ែន) គេធ្វើតេស្តជាមុនតាមរយៈការដុតទៀន/ចង្កៀងដោយសណ្តោងចុះទៅក្រោមជាមុនសិន បើវារលត់នោះយើងមិនគួរនឹងប្រថុយអាយុជីវិតក្នុងការចុះទៅទេ៕




