header ads

Sponsor

ភ្នំពេញៈ ក្រសួងសុខាភិបាល អំពាវនាវឲ្យប្រជាពលរដ្ឋការពារខ្លួនពីជំងឺគ្រុនឈាមនារដូវក្ដៅ ខណៈដែលមូសខ្លាងាយកកើតនឹងពងកូន ឬញាស់ច្រើននៅរដូវក្ដៅនេះ។

លោកវេជ្ជបណ្ឌិត លៀង រិទ្ធា ប្រធានកម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាម នៃមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាម ក្រសួងសុខាភិបាល បានឲ្យដឹងថា នៅពេលមេឃក្ដៅ ធ្វើឲ្យមូសខ្លាចំណាយពេលលឿន ក្នុងការញាស់ ឬពងកូន។

លោកវេជ្ជបណ្ឌិត បានណែនាំដល់ពលរដ្ឋគួរតែអនុវត្ដការរស់នៅស្អាតដោយខ្លួនឯង និងបំផ្លាញជម្រកមូសឲ្យអស់ពីជុំវិញបរិវេណផ្ទះ ដោយមិនត្រូវរង់ចាំតែខាងក្រសួងចុះទៅដាក់ថ្នាំអាបែត ឬបាញ់ថ្នាំស្លាប់មូសនោះទេ។

លោកវេជ្ជបណ្ឌិត បន្ដថា ប្រជាពលរដ្ឋ អាចកត់សម្គាល់រោគសញ្ញា នៃជំងឺគ្រុនឈាមនេះ បានតាមរយៈការឡើងកម្ដៅខ្លួនខ្លាំង ចាប់ពី៣៨.៥អង្សាសេឡើងទៅ មុខអ្នកជំងឺឡើងក្រហម ឈឺក្បាល ឈឺសាច់ដុំ ឈឺសន្លាក់ដៃ សន្លាក់ជើង ឈឺក្នុងគ្រាប់ភ្នែក កុមារមានស្ថានភាពងងុយគេងសន្លឹម មានស្នាមកន្ទួលក្រហមលើស្បែក និងដងខ្លួន។ លើសពីនេះ បើក្នុងករណីធ្ងន់ធ្ងរ កុមារនឹងមានស្នាក់ជាំឈាមជាបន្ទះៗលើដៃ ដងខ្លួន និងជើង។

លោកវេជ្ជបណ្ឌិត បញ្ជាក់ថា អាណាព្យាបាលទាំងអស់ ត្រូវប្រញាប់រួសរាន់នាំអ្នកជំងឺទៅកាន់មណ្ឌលសុខភាព ឬមន្ទីរពេទ្យរបស់រដ្ឋ ដោយមិនត្រូវព្យាយាមនាំទៅពេទ្យឯកជន ឬផ្សំថ្នាំតាមការនឹកឃើញនោះទេ។

សូមបញ្ជាក់ថា ចាប់ពីដើមឆ្នាំ២០១៩ រហូតមកដល់ពេលនេះ កម្ពុជា មានករណីគ្រុនឈាម កើតឡើងរហូតដល់ជិត៣០០០ករណី ក្នុងនោះចំនួនអ្នកស្លាប់មានចំនួន៤នាក់៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post