header ads

Sponsor

ភ្នំពេញៈ ជនសង្ស័យ២នាក់ ត្រូវបានកម្លាំងផ្នែកអន្តរាគមន៍ខណ្ឌពោធិ៍​សែនជ័យ ក្រោមបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯក យឹម សារ៉ាន់ អធិការខណ្ឌ បង្ក្រាបបានភ្លាមៗ បន្ទាប់ពីពួកគេ​ធ្វើសកម្មភាពឆក់កាបូប មាន​លុយជាង​៣ម៉ឺ​នដុល្លារពីស្ត្រីជនជាតិចិនម្នាក់​ បានសម្រេច ព្យាយាមជិះម៉ូតូគេខ្លួន តែសំណាងអាក្រក់ គេចមិនរួចពីសំណា​ញ់ច្បាប់។

ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើលឡើ​ង កាលពីវេលាម៉ោង១០៖​៥០នាទីយប់ ថ្ងៃព្រហស្បតិ៍ ទី១០ ខែមេសា ឆ្នាំ២០១៩ ទល់មុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅតាមផ្លូវសហព័ន្ធរុស្សី ភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍​សែនជ័យ។

ជនសង្ស័យទី១ ឈ្មោះលឹម លាងហេង ភេទប្រុសអាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិថ្មគោល សង្កាត់ ចោមចៅទី២ ខណ្ឌពោធិសែនជ័យ។ ជនសង្ស័យទី២ ឈ្មោះ ជាង សី ភេទប្រុស អាយុ១៥ឆ្នាំ ស្នាក់នៅក្បែរសាលារៀនគោកបញ្ជាន់ ភូមិចោមចៅទី២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល។ ចំណែកជនរងគ្រោះឈ្មោះ ZENG CHUN  ភេទស្រី អាយុ៤២ឆ្នាំ ជាជនជាតិចិនដីគោក។

តាមសាក្សីនៅកន្លែងកើ​តហេតុ បានឲ្យដឹងថា មុនពេលកើ​តហេតុ ជនរងគ្រោះបានចុះពីលើ​សណ្ឋាគារដើ​រលេងតាមផ្លូវ ស្រាប់តែឃើ​ញគេកំពុងធ្វើ​កម្មវិធីជប់លៀ​ង ក៏ទាញទូរស័ព្ទថតលេង ភ្លាមៗនោះក៏លេចមុខជនសង្ស័យ២នាក់ ជិះម៉ូតូម៉ាកឃ្លីច ពណ៌​ខ្មៅ មិនមានស្លាកលេខមកធ្វើ​សកម្មភាពឆក់កាបូបយួរពីដៃ ជនរងគ្រោះទាញឲ្យជនរងគ្រោះដួលអូសជាច្រើនម៉ែត្រទើបជនរងគ្រោះលែងកាបូបឲ្យជនសង្ស័យបានសម្រេច ហើ​យព្យាយាមជិះគេចខ្លួន តែត្រូវបានកម្លាំងអន្តរាគមន៍ខណ្ឌពោធិ៍​សែនជ័យល្បាតឃើញ ក៏ដេញចាប់បានភ្លាមៗតែម្តង។ ជនរងគ្រោះរងរបួសរលាត់ដៃរលាត់ជើង ត្រូវបានមិតភក្តិ​នាំចូលមន្ទីរពេទ្យរុំរបួសភ្លាមៗផងដែល។

ជនសង្ស័យ ត្រូវបានកម្លាំងអន្តរាគមន៍ពិសេសខណ្ឌពោធិ៍សែនជ័យ ប្រគល់អោយប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី៣ ធ្វើ​ការសាកសួរ និងឲ្យជនរងគ្រោះដាក់ពាក្យបណ្តឹងដើម្បីដាក់បន្ទុកលើជនសង្ស័យ និងប្រគល់លុយចំនួន៣ម៉ឺនដុល្លា និងលុយចិន១៥៦៦យ៉េន ព្រមទាំងសម្ភារៈមួយចំនួនទៀត ឲ្យទៅជនរងគ្រោះវិញគ្រប់ចំនួនទាំងអស់។

បច្ចុប្បន្នជនសង្ស័យ ត្រូវបន្តបញ្ជូនទៅអធិការនគរបាលខណ្ឌ ដើម្បីចាត់ការតាមច្បាប់៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post