header ads

Sponsor

ក្រោយវីដេអូហិង្សាកាលពីថ្ងៃទី០៩ ខែមេសា ដែលបុរសម្នាក់បានទះកំផ្លៀងនារីម្នាក់ឲ្យដួលអុកគូថទៅនឹងថ្នល់ គ្រាន់តែជម្លោះពាក្យសម្តីនឹងគ្នានោះកក្រើកពេញបណ្ដាញសង្គមនោះ នាព្រឹកថ្ងៃទី១១ ខែមេសា ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឱ្យដឹងថា បុរសដែលបានប្រើហិង្សានេះ កំណត់អត្តសញ្ញាណបានហើយ ហើយឈានទៅឃាត់ខ្លួននៅថ្ងៃនេះតែម្តង។
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានអះអាងថា ក្រោយពេលបានទទួលព័ត៌មានពាក់ព័ន្ធការប្រើអំពើហិង្សានេះ កម្លាំងកងរាជអាវុធហត្ថបានបើកការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ និងស៊ើបអង្កេតជាបន្តបន្ទាប់រហូតកំណត់អត្តសញ្ញាណរបស់ជនបង្កហិង្សា និងឈានទៅឃាត់ខ្លួនមកផ្តន្ទាទោសទៅតាមច្បាប់នៅថ្ងៃនេះតែម្តង។

ហេតុការណ៍ហិង្សានេះ កើតឡើងនៅចំណុចផ្លូវលេខ១៣៦ កែងនឹងផ្លូវលេខ១៥ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ ដោយនៅមុនពេលកើតហេតុបុរសបង្កអំពើហិង្សាខាងលើបានបើករថយន្តយ៉ាងលឿនចូលទៅទិញថ្នាំពេទ្យ ដោយឃើញលឿនបែបនេះស្ទើរតែបុកនារីរងគ្រោះដែលកំពុងដើរនោះ នារីរងគ្រោះក៏បានលាន់មាត់ថាប្រញាប់ទៅណាហេតុអ្វីក៏បើកលឿនម្ល៉េះ ស្រាប់តែបុរសបង្កអំពើហិង្សាក៏បានជេរម្តាយខ្លួន ខ្លួនក៏បានជេរតបទៅលើជនបង្កហិង្សាវិញផងដែរទើបធ្វើឲ្យជនបង្កខឹង បង្កជាហិង្សាតែម្ដង៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post