នៅថ្ងៃទី ថ្ងៃទី៨ ខែមេសានេះ នៅ ក្នុងឱកាសចុះពិនិត្យទីតាំងសាងសង់អាងហែលទឹក នៅពហុកីឡដ្ឋានខេត្តបាត់ដំបង <strong>សម្ដេចក្រឡាហោម ស ខេង</strong> ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ មានប្រសាសន៏ថា តាមការ ចង្អុលបង្ហាញរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ហាមឃាត់ ការដាក់ក្លឹបកម្សាន្ដ និងកន្លែងបូជាសពជិតសាលារៀន ដើម្បីកុំឲ្យប៉ះពាល់ទៅដល់ការសិក្សារបស់សិស្ស និងនិស្សិត ។

សម្តេចបានបញ្ជាក់ថា បទពិសោធន៍កន្លងទៅគឺថា និស្សិតនៅសាកលវិទ្យាល័យច្បាប់បឹងត្របែកដែលនៅក្បែរ Rock ដែលជាក្លឹបកម្សាន្ដដែលសំបូរទៅដោយគ្រឿងញៀន ខណៈមានការសេព និងចរាចរគ្រឿងញៀនច្រើនលក់ខ្លួនក្នុងក្លឹបកម្សាន្ត តែរហូតមកដល់ពេលនេះយើងបានដោះស្រាយ គឺបិទហើយ ។

ទាក់ទងនឹងកន្លែងបច្ឆាដុតខ្មោច ក៏អ៊ីចឹងដែរ ដុតអីមិនឲ្យមានជិតសាលាទេ ព្រោះក្មេងមានអារម្មណ៍ភ័យខ្លាច សម្រាប់ការរៀនសូត្ររបស់ក្មេង ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor