header ads

Sponsor

ភ្នំពេញៈ ប្រជាពលរដ្ឋបានរាយការណ៍ថា ខណ្ឌមានជ័យ ពេលនេះ កំពុងមានល្បែងស៊ីសងខុសច្បាប់ជាច្រើនកន្លែង ប៉ុន្តែបែរជាមិនមានការបង្រ្កាប បើទោះម៉េប៉ូលិសក្រុងភ្នំពេញ ត្រៀមប្រើកណ្តាប់ដៃដែកក៏ដោយ។ ជាក់ស្ដែង​ នៅក្នុងទឹកដីនៃខណ្ឌមានជ័យ ដែលអាជ្ញាធរគ្រប់ជាន់ថ្នាក់ហាក់ធ្វើព្រងើយកណ្ដើយ មើលមិនឃើញបទល្មើសក្នុងមូលដ្ឋានរបស់ខ្លួន។

ពលរដ្ឋថា មានទីតាំងផ្ទះបើកអិនធើណេត បង្កប់ល្បែងហ្គេមបាញ់ត្រីមួយកន្លែង នៅតាមបណ្ដោយផ្លូវជាតិលេខ២ ស្ថិតក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បើកទាំងយប់ទាំងថ្ងែ ដោយមិនខ្លាចញញើតសមត្ថកិច្ចទាល់តែសោះឡើយ ដែលជាហេតុធ្វើឲ្យប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានមិនសប្បាយចិត្ត និងភ័យខ្លាចជារៀងរាល់ថ្ងៃ ពីព្រោះទីតាំងផ្ទះលេខ១១២៥ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ បើកអិនធើណេតបង្កប់ល្បែងបាញ់ត្រីនេះ ប្រជាពលរដ្ឋបានបញ្ជាក់ថា ប្រមូលម្ដុំដោយក្មេងស្ទាវ និងជួញដូរសពគ្រឿងញៀននៅក្នុងនោះជាច្រើននាក់ផង ដែលមិនថាពេលយប់ ឬពេលថ្ងែឡើយ។

កន្លងមក អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង និងលោក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ទៅអភិបាលខណ្ឌទាំង១២ និងសមត្ថកិច្ចទាំង១២ខណ្ឌ ដាច់ខាតត្រូវទប់ស្កាត់ និងបង្រ្កាបកុំឲ្យមានល្បែងស៊ីសង និងកត់កន្ទុយលេខ កើតមានក្នុងមូលដ្ឋានជាដាច់ខាត ជាពិសេសល្បែងហ្គេមបាញ់ត្រីនៅក្នុងមូលដ្ឋានតែម្ដង។

ពលរដ្ឋថា ឯណាទៅ៩ចំនុចភូមិឃុំមានសុវត្ថិភាព? ជាចុងក្រោយ ប្រជាពលរដ្ឋបានសំណូពរដល់លោកអភិបាលរាជធានី ឃួង ស្រេង និងលោក ស ថេត ជួយពិនិត្យមើលមន្រ្តីថ្នាក់ក្រោម ជាពិសេសនៅមូលដ្ឋានខណ្ឌមានជ័យ និងជួយចុះបង្រ្កាបទីតាំងអិនធើណេត បង្កប់ល្បែងបាញ់ត្រីមួយកន្លែងនេះផង ដើម្បីឲ្យប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាន មានសុវត្ថិភាព និងសុខសប្បាយ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post