header ads

Sponsor

កំពងឆ្នាំងៈ ក្រុមក្មេងទំនេីងមួយបង្កការអុកឡុកវ៉ៃកាប់ចាក់គ្នាក្នុងពិធីបុណ្យចូលឆ្នាំងថ្ងៃទី៣ផ្អេីលភ្ញៀវជាតិនិងអន្តរជាតិរត់ជាន់គ្នា ហេតុការណ៍ភ្ញាក់ផ្អេីលរត់ជាន់ជេីងគ្នានេះកេីតឡេីងនៅរសៀលថ្ងៃទី១៦មេសា២០១៩ម្សិលមិញនៅក្នុងភូមិឩកញ៉ាប៉ាងឃុំលង្វែកស្រុកកំពង់ត្រឡាចខេត្តកំពង់ឆ្នាំង ។

ប្រភពពីប្រជាពលរដ្ឋដែលឃេីញហេតុការណ៍បានអោយដឹងថានៅមុនពេលកេីតហេតុមានបងប្អូនប្រជាពលរដ្ឋភ្ញៀវជាតិនិងអន្តរជាតិបានមកលេងកំសានក្នុងតំបន់វត្តត្រឡែងកែងស្រាប់តែមានក្រុមក្មេងស្ទាវពីក្រុមមានទំនាស់ពាក្យសម្តីគ្នាបានផ្ទុះចេញជាទំនាស់អំពេីហឹង្សាដេញកាប់ចាក់គ្នាវក់វីធ្វេីអោយភ្ញៀវនិងប្រជាពលរដ្ឋដែលមកលេងកំសានផ្អេីលឆោឡោរត់ជាន់គ្នា ។ នៅក្នងហេតុការកាប់ចាក់គ្នាខាងលេីនេះត្រូវបានគេរិះគន់ថាមិនមានសមត្ថកិច្ចណាមួយធ្វេីការបង្ក្រាបនោះឡេីយនិងបានធ្វេីអោយបងប្អូនប្រជាពលរដ្ឋភយ័ស្កន់ស្លោរត់ជានមជេីងគ្នា។

ស្នងការរងនគបាលខេត្តកំពង់ឆ្នាំងលោកឩត្តមសេនីយ៍ត្រី ប៉ុលវុទ្ធី បានអោយដឹងតាមរយះទូរសព្ទ័នៅវេលាម៉ោង១០និង៥០នាទីថ្ងៃទី១៧មេសា២០១៩ថាក្រុមក្មេងទំនេីងបង្កការអុកឡុកដេញកាប់ចាក់គ្នាផ្អេីលក្នុងវត្តត្រឡែងកែងនោះសុទ្ធតែជាអ្នកមកពីខាងឩត្តុង្គមកលេងនៅទីនេះក្រោយពេលកេីតហេតុពួគគេបាននាំគ្នាជិះម៉ូតូគេចចេញអស់ហេីយមកដល់ពេលនះនៅមទាន់មានការឃាត់ខ្លួនបានម្នាក់ណានោះឡេីយ។

លោកបានបញ្ជាក់ថាពេលនេះគេកំពុងធ្វេីការស្រាវជ្រាវ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post