ស្វាយរៀងៈ មានការបង្ហោះfacebookដែលមានឈ្មោះ sor sinethតៗគ្នា បានសរសេរថា បងប្អូនអើយបុរសម្នាក់ បានស្លាប់ដោយសារសត្វឆ្មាខាំ(រយៈពេលមួយអាទិត្យ) នៅភូមិត្រពាំងស្គន់ថ្មី ឃុំត្រពាំងស្តៅ ស្រុករមាសហែក ខេត្តស្វាយរៀង។ គាត់មានអាការៈក្តៅខ្លួនមួយយប់ លុះព្រឹកឡើងយកទៅពេទ្យក៏ស្លាប់នៅមុខផ្ទះខ្ញុំថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៩នេះ។

ដើម្បីឲ្យដឹងការពិតថា វាជារឿងពិត ឬមួយយ៉ាងណានោះ អ្នកសាព័ត៌មានយើងជួបជាមួយលោកស្រីឈ្មោះ ហែម ស៊ីនួន អាយុ៣៦ឆ្នាំរស់នៅភូមិត្រពំាងស្គន់ថ្មី ឃុំត្រពំាងស្តៅ ស្រុករមាសហែក ខេត្តស្វាយរៀង ត្រូវជាប្រពន្ធរបស់ជនរងគ្រោះដែលត្រូវសត្វឆ្មាខាំបានប្រាប់ថា កាលពីថ្ងៃទី១២ ខែមេសា ឆ្នំា២០១៩ ប្តីរបស់គាត់ត្រូវបានសត្វឆ្មាខាំចំដៃ ខណៈដែលទៅលេងផ្ទះម្តាយគាត់ហើយក្រុមគ្រួសារ និងអាជ្ញាធរមានសមត្ថកិច្ចបានជំរុញឲ្យគាត់ទៅជួបក្រុមគ្រូពេទ្យពិគ្រោះយោបល់ ប៉ុន្តែគាត់ពុំព្រមទៅជួបពេទ្យនោះទេ រហូតមកដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៩ ជំងឺចាប់ផ្តើមធ្វើទុកដែលមានអាការៈក្តៅខ្លាចទឹកខ្លាចខ្យល់ខ្លាចពន្លឺដូចកាលកុមារីម្នាក់ ដែលបានស្លាប់ដោយសាឆ្មាំខាំនៅក្រុងបាវិត កាលអំឡុងខែចឹងដែរ ហើយត្រូវបានបងប្អូនដឹកតាមម៉ូតូទៅកាន់មន្ទីរពេទ្យ តែអកុសលជនរងគ្រោះបានដាច់ខ្យល់ស្លាប់នៅតាមផ្លូវបាត់ទៅហើយ។

យោងតាមអាជ្ញាធរ បានឲ្យដឹងថា បុរសរងគ្រោះមានឈ្មោះ ពៅ មល់ ភេទប្រុស អាយុ៣២ឆ្នំា រស់នៅភូមិត្រពំាងស្គន់ថ្មី ឃុំត្រពំាងស្តៅ  ស្រុករមាសហែក ខេត្តស្វាយរៀង។ សូមបញ្ជាក់ផងដែរថា ករណីខាងលើនេះ មានជួយចេញថ្លៃសេវាព្យាបាល តែគាត់នៅតែពុំព្រមទៅជួបគ្រួពេទ្យទេ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor