header ads

Sponsor

កំពង់ស្ពឺ ៖ កាលពីថ្ងៃទី ២៣ ខែ មេសា ឆ្នាំ ២០១៩ នេះ ឯកឧត្តមវិល្លាម បានដឹកនាំប្រតិភូសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ពីគណបក្សខ្មែរក្រោក ចុះសិក្សាបណ្ដឹងរបស់តំណាងពលរដ្ឋ ២ ករណី នៅភូមិសាស្ត្រ ខេត្តកំពង់ស្ពឺ ។

ដោយ ករណីទី១ មានផលប៉ះពាល់ដល់ពលរដ្ឋ ៤៧០ គ្រួសារ និងករណីទី២ មានផលប៉ះពាល់ដល់ពលរដ្ឋសរុប ២១៩ គ្រួសារ ហើយករណី២នេះ នៅភូមិសាស្ត្រ២ផ្សេងគ្នាតែកំពុងរងបញ្ហាដីធ្លីជាមួយក្រុមហ៊ុន ភ្នំពេញសូហ្គេី របស់ឧកញ៉ា លីយ៉ុងផាត់ ដូចគ្នា តែភូមិសាស្ត្រករណីទី២ ប៉ះពាល់ថែមជាមួយក្រុមហ៊ុនឯកជន៣ផ្សេងទៀត ។

ករណីទី១ ពលរដ្ឋ ៤៧០គ្រួសារ នៅភូមិតាំងស្រឹង ឃុំសង្កែស្រទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ជាតំណាងនិងសមាជិកសហគមន៍អ្នកដាំអំពៅ បានអះអាងពីការកេីតទុក្ខមិនសុខចិត្តចំពោះ ក្រុមហ៊ុន PhnomPenh Sugar ដែលរំលោភបំពានដីគាត់ចំនួន ៣៧៣៩ ហិចតា !

ករណីនេះអូសបន្លាយ១១ឆ្នាំហេីយដោយគ្មានដំណោះស្រាយណាមួយជូនពួកគាត់នោះឡេីយ ! ពលរដ្ឋអះអាងថា មន្ត្រីថ្នាក់ខេត្តឃុបឃិតជាប្រព័ន្ធពាក់ព័ន្ធនិងដីនេះ ដីនេះធ្លាប់មានប្រវត្តិហឹង្សាយ៉ាងខ្លាំងកាលពីអំឡុងជាង១០ឆ្នាំមុនពីសំណាក់ ទាហាន ។ ករណីនេះអាជ្ញាធរបានសន្យារាប់ដងមិនអស់ថានឹងដោះស្រាយរហូតពលរដ្ឋគាត់អស់ជំនឿចិត្ត ។

ករណីទី២ ពលរដ្ឋ ២១៩ គ្រួសារជាជនជាតិភាគតិចសួយ នៅភូមិជំនប ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺដោយពលរដ្ឋអះអាងថាក្រុមហ៊ុន PhnomPenh Sugar . ក្រុមហ៊ុន HLH . ក្រុមហ៊ុនកំពង់ស្ពឺសូហ្គេី . ក្រុមហ៊ុនកំពង់ស្ពឺផ្លេនថេសិន បានប៉ះពាល់ដល់ ដីទីសក្ការៈបូជាជនជាតិភាគតិចជនជាតិសួយ និងដីកសិកម្មរបស់ពួកគាត់លេីផ្ទៃដី ៤១៨ ហិចតា ករណីនេះពលរដ្ឋជាជនជាតិភាគតិចប្រកាសជំហរលែងមានជំនឿទុកចិត្តចំពោះមន្ត្រីថ្នាក់ខេត្ត និងទាមទាអោយផ្លាស់ប្ដូរដំណែងមន្ត្រីទាំងនោះផងដែរ ពលរដ្ឋជនជាតិភាគតិចដង្ហេីយសុំអោយផ្ដល់តំបន់ភ្នំទីសក្ការៈរបស់ពួកគេអោយពួកគេវិញ ។

ករណីទាំង២នេះសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់និងតាមដានអោយស្អិតបំផុតដេីម្បីរៀបចំរបាយការជូនសម្ដេចតេជោ និងដាក់ប្រជុំនៅចុងខែនាអង្គប្រជុំវិសាមញ្ញរបស់ឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ ។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post