header ads

Sponsor

ភ្នំពេញៈ យុវជនម្នាក់កំពុងជិះម៉ូតូតែម្នាក់ឯង តាមផ្លូវបេតុងមួយកន្លែង ក្នុងសង្កាត់ទួលសង្កែទី១ ខណស្ងាត់ជ្រាប ថ្ងៃចូលឆ្នាំ ប្រពៃណីជាតិផង ស្រាប់តែជួបជនសង្ស័យ ៥នាក់  ជិះម៉ូតូម៉ាកឌ្រីម C125 ៣គ្រឿង  មកកៀរឲ្យឈប់ រួចធ្វើសកម្មភាពវាយម្នាក់មួយដៃមួយជេីង ព្រមទាំងគំរាមឲ្យថយចេញពីម៉ូតូហើយឲ្យប្រគល់សោម៉ូតូឲ្យពួកវា បន្ទាប់មកជនសង្ស័យបានលើកយកម៉ូតូ ជិះគេចខ្លួនយកទៅលាក់ទុកនៅក្នុងដីឡូមួយកន្លែង នៅភូមិ២ សង្កាត់ជ្រោយចង្វារ  ព្រឹកឡេីងមកប្ដឹង ស្អែកឡេីងកម្លាំងនគរបាលខណ្ឌឬស្សីកែវ  ស្រាវជ្រាវតាមចាប់ខ្លួនបាន៤នាក់  រត់គេចខ្លួនម្នាក់ ។

ការបង្ក្រាបនេះ ធ្វើឡើងនាវេលាម៉ោង៧:៣០នាទីព្រឹក ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៩នេះ នៅចំណុចផ្ទះសំណាក់មួយកន្លែង យីហោ "មហាលាភ" ផ្លូវលេខ២៧៣ ក្រុម១ ភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។

ជនសង្ស័យដែលសមត្ថកិច្ចធ្វើការឃាត់ខ្លួន បានទាំង៤នាក់ មានឈ្មោះដូចជា ទី១.ឈ្មោះ ចាន់ សម្ភស្ស ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរគ្មាន ស្នាក់នៅផ្ទះជួល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ (មានសារធាតុញៀន)។ ជនសង្ស័យទី២.ឈ្មោះ គ្រឿន ធារ៉ូត ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរគ្មាន ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិ២ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ (មានសារធាតុញៀន)។

ទី៣.ឈ្មោះ សៅ មករា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរគ្មាន ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ភូមិ២ សង្កាត់ជ្រោយចង្វារ (មានសារធាតុញៀន)។  ទី៤.ឈ្មោះ ម៉ាត់ ម៉ាន់ស៊ូត ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិចាម សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ (មានសារធាតុញៀន)។ ចំណែកបក្ខពួកគេម្នាក់ទៀត ដែលគេចខ្លួនបាត់ មិនត្រូវបានស្គាល់ឈ្មោះនោះទេ។

រីឯជនរងគ្រោះមានឈ្មោះ គង់ សារី ភេទប្រុស អាយុ២១ឆ្នាំ មានមុរបរជាងសំណង់ ស្នាក់បន្ទប់ជួល ភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ ម៉ូតូជនសង្ស័យប្លន់យកទៅនោះ ម៉ាកឌ្រីមC125 ១គ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1HF-1348 បានប្រគល់ជូនជនរងគ្រោះវិញ។

សមត្ថកិច្ចបានអោយដឹងពីដំណើររឿងថា កាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៩ វេលម៉ោង០១:៣០នាទីអធ្រាត្រ ជនរងគ្រោះបានជិះម៉ូតូម្នាក់ឯង តាមបណ្តោយផ្លូវ៧០ ពីកើតទៅលិច ពេលជិះដល់កន្លែងកើហេតុ ផ្លូវបេតុងក្រុម១ ភូមិទួលសំពៅ សង្កាត់ទួលសង្កែ១ ក៏ជួបជនសង្ស័យចំនួន ៥នាក់  ជិះម៉ូតូម៉ាកឌ្រីម C125 ចំនួន៣គ្រឿង  បានកៀរម៉ូតូជនរងគ្រោះឲ្យឈប់ រួចបានធ្វើសកម្មភាពវាយជនរងគ្រោះ ដោយដៃព្រមទាំងគំរាមឲ្យជនរងគ្រោះ ថយចេញពីម៉ូតូហើយឲ្យ ប្រគល់សោម៉ូតូឲ្យពួកវា បន្ទាប់មកជនសង្ស័យបានលើយកម៉ូតូរបស់ជនរងគ្រោះ  ជិះគេចខ្លួនបាត់ទៅ យកទៅលាក់ទុកនៅក្នុងដីឡូមួយកន្លែង នៅភូមិ២ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។

លុះព្រឹកឡើងម៉ោង៧:០០នាទីព្រឹក ថ្ងៃដដែល ជនរងគ្រោះ បានមកដាក់ពាក្យបណ្តឹង នៅប៉ុស្ត៍រដ្ឋបាលទួលសង្កែទី១ បន្ទាប់ពីបានទទួលពាក្យបណ្តឹងកម្លាំងជំនាញខណ្ឌ សហការជាមួយប៉ុស្ត៍ទួលសង្កែ១ បានបើកការស្រាវជ្រាវឈាន ទៅដល់ឃាត់ជនសង្ស័យចំនួន៤នាក់ នៅចំណុចផ្ទះសំណាក់មហាលាភផ្លូវ២៧៣ ក្រុម១ សង្កាត់ទួលសង្កែទី១ ។

ភ្លាមៗនោះក្រោយពីសាកសួរ ក្រុមជនសង្ស័យបានសារភាពថា ពួកគេបានយកម៉ូតូដែលពួកគេធ្វើសកម្មភាពប្លន់រួចយកទៅលាក់ទុកកន្លែងខាងលើ ហើយក៏បាននាំខ្លួនជនសង្ស័យទាំង៤នា ក់ទៅយកម៉ូតូបានប្រគល់ឲ្យជនរងគ្រោះវិញ។

បច្ចុប្បន្នជនសង្ស័យទាំង៤នាក់ កំពុងត្រូវបានបញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post