
សៀមរាបៈ លោតទឹកលេងទំលាក់ខ្លួន ស្រាប់តែធ្លាក់ត្រូវថ្មបាក់ចំខ្ទង់ច្រមុះបណ្តាលឲ្យស្លាប់ភ្លាមៗតែម្តងហេតុការណ៍នេះកើតឡើង នៅវេលាម៉ោង ១ និង ២០នាទីរសៀល ថ្ងៃ១៦ ខែ មេសា ឆ្នាំ ២០១៩ ស្ថិតនៅ ចំណុច ទឹកធ្លាក់ ភ្នំ គូលែន (ជាន់ទី បី) ភូមិ ព្រះអង្គ ធំ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប ។
សមត្ថកិច្ចបញ្ជាក់ថា ជនរងគ្រោះឈ្មោះ ម៉ូ សា ភេទប្រុស អាយុ១៤ឆ្នាំ មានឪពុកឈ្មោះ រិន រីក អាយុ២៩ឆ្នាំ ម្តាយឈ្មោះ ថន ខេន អាយុ២៧ឆ្នាំ មានទីលំនៅភូមិបល័្លង្គ ឃុំបល័្លង្គ ស្រុកស្ទោង ខេត្តកំពង់ធំ។ ចំពោះ សពបានប្រគល់ឲ្យគ្រួសារធ្វើ បុណ្យតាម ប្រពៃណី៕


