កែបៈ បុរសម្នាក់ បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ក្រោយរថយន្តកាមរីមួយគ្រឿង បើកបរដោយ​មន្រ្ដីបេឡាជាតិរបរសន្ដិសុខសង្គមខេត្ដកែប បានបុកជាមួយសេ១២៥ ក្នុងទិសដៅបញ្ច្រាសគ្នា។

គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ  កើតឡើងកាលពីវេលាម៉ោង៦៖១៥នាទីព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៩ នៅចំណុចផ្លូវកោងទឹករំហាច ខាងលិចបង្គោលគីឡូម៉ែត្រលេខ23 តាមបណ្ដោយផ្លូវជាតិលេខ33  ស្ថិតក្នុង​ភូមិភ្នំលាវ ឃុំ​ពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប។

សមត្ថកិច្ច បានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងរវាងម៉ូតូ និងរថយន្ដ មានទិសបញ្រ្ជាស់គ្នា ដោយម៉ូតូម៉ាកសេ125 ពណ៌ខ្មៅ គ្មានស្លា​កលេខ បើកបរដោយឈ្មោះទា  អាំ ភេទប្រុស អាយុ៤៤ឆ្នាំ រស់​ភូមិកែវក្រសាំង សង្កាត់កែប ក្រុងកែប ខេត្ដកែប ស្លាប់នៅនិងកន្លែង។ ចំណែករថយន្ដម៉ាកកាមរី ពណ៌ទឹកប្រាក់ ពាក់ស្លាក​លេខភ្នំពេញ 2AH-7498 បើកបរដោយឈ្មោះ ទែន សុខន ភេទប្រុស អាយុ៣៤ឆ្នាំ មាន​ស្រុកកំណើតភូមិក្រោលគោ ឃុំ​កំពូលមាស ស្រុកមុខកំពូល ខេត្ដកណ្ដោល មុខរបមន្រ្ដីបេឡាជាតិរបរសន្ដិសុខសង្គមខេត្ដកែប ក្រោយពេលកើតហេតុ ជនបង្កបានរត់គេចខ្លួនបាត់។

ក្រោយកើតហេតុ រថយន្ដ និងម៉ូតូ សមត្ថកិច្ចបានយកទៅរក្សាទុកនៅស្នងការនបាលខេត្ដកែប។ ចំណែកសាកសពសមត្ថកិច្ចប្រគលជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។

ដោយឡែន នៅវេលាម៉ោង៤៖៥០នាទីព្រឹកថ្ងៃទី១១ មេសា ដដែលនោះ ក៏​មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង​ រវាងម៉ូតូនិង​រថយន្តបុកបញ្ជ្រាសទិសគ្នាពីលិចទៅកើត ត្រង់​ចន្លោះគីឡូម៉ែត្រ ២៦ - ២៧ តាមបណ្ដោយផ្លូវជាតិ៣៣ ក្នុងភូមិអូរដូង ឃុំពងទឹក ស្រុកដំណាក់ចង្អើរខេត្តកែប។

ម៉ូតូម៉ាកហុងដា C125 ពណ៌ខ្មៅ ផលិតឆ្នាំ២០១៧ ពាក់ស្លាក​លេខកំពត 1L-7863 បើកបរពីកើតទៅលិច  អ្នកបើកបរមិនស្គាល់​អត្ដសញ្ញាណ មុខរបរកសិករ រងរបួសធ្ងន់។ ចំណែករថយន្តបង្ក សល់តែ​បំណែកស្លាក​ឡិច​ស៊ីស ក្រោយកើតហេតុរថយន្ដបានបើកគេចខ្លួនបាត់ បន្សល់ទុកតែ​ជនរងគ្រោះ ត្រូវបានរថយន្ដសង្រ្គោះមណ្ឌលសុខាភាពពងទឹកដឹកបញ្ជូនទៅមន្ទីរពេទ្យខេត្ដកំពត៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor