header ads

Sponsor

នៅព្រឹកថ្ងៃ ១១ ខែ មេសា ឆ្នាំ ២០១៩ នេះ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់បេីកកិច្ចប្រជុំជាមួយប្រតិភូក្រសួងពាណិជ្ជកម្ម ដែលដឹកនាំដោយ ឯឧ ប៉ាន់ សូស័ក្តិ ក្រោមអធិបតីភាព ឯកឧត្តម ពេជ្រ សូជេដ្ឋា យោងលេីប្រធានបទ ការផ្សព្វផ្សាយពាណិជ្ជកម្ម សេវាកម្ម ភូតកុហក បោកប្រាស់ ។

នៅក្នុងកិច្ចប្រជុំនេះ ប្រតិភូគណបក្សខ្មែរក្រោក បានផ្ដល់យោបល់លេីយន្តការទប់ស្កាត់បន្ថែម ក្នុងការសិក្សាដកអាជ្ញាបណ្ណ លិខិតអនុញ្ញាតិពាណិជ្ជ នានា ដល់ក្រុមហ៊ុនឯកជនណាដែលមានចេតនាខិលខូច ឆបោកពលរដ្ឋ ជាក់ស្ដែងកន្លងមកមានក្រុមហ៊ុន ឈ្មោះ EBC បានបោកប្រាស់ពលរដ្ឋប្រមាណជាង ៧ពាន់នាក់លេីទំហំទឹកប្រាក់ ៦០លានដុល្លារ ។

ប្រតិភូគណបក្សខ្មែរក្រោក បានផ្ដល់យោបល់អោយបង្កេីតយន្តការ ដាក់លក្ខខណ្ឌអោយក្រុមហ៊ុនឯកជនតម្កល់ទឹកប្រាក់មុននឹងផ្ដល់អាជ្ញាបណ្ណពាណិជ្ជកម្មដល់ក្រុមហ៊ុនឯកជននោះ ក្នុងការធ្វេីពាណិជ្ជកម្ម នានា ដេីម្បីរដ្ឋមានទំនួលខុសត្រូវយកទឹកប្រាក់ដែលតម្កល់នោះជាប្រាក់ធានាទូទាត់សងក្នុងកំឡុងពេលដែលក្រុមហ៊ុនណាមួយរំលោភទំនុកចិត្ត ឆបោក ពលរដ្ឋ បង្ករការខាតបង់ដល់អ្នក ទទួលសេវាពាណិជ្ជកម្មឯកជន ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post