header ads

Sponsor

ក្រចេះ៖ កម្លាំងមន្ត្រីអាវុធហត្ថស្នាក់ការសន្តិសុខ ៧១០ ដឹកនាំដោយលោកអនុសេនីយ៍​ត្រី ជួប សាវុធ សហការជាមួយកម្លាំងជំនាញរដ្ឋបាលព្រៃឈើសង្កាត់អូរក្រៀង និងកម្លាំងប៉ូលិ​សសេដ្ឋកិច្ចខេត្តក្រចេះ នាព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩ បានធ្វើការបង្ក្រាបរថយន្តកាមរីឆ្លាម ពណ៌ស្ករ មួយគ្រឿង ស្លាកលេខព្រះសីហនុ 2A 2647 បើកបរដោយបុរសម្នាក់ បានរត់បាត់ស្រមោលបន្សល់ទុកតែរថយន្ត។

ក្នុងការចុះបង្ក្រាបរថយន្តមួយគ្រឿងនេះ កម្លាំងជំនាញបានឆែកនៅក្នុងរថយន្ត គឺមានដឹកសត្វព្រៃជាច្រើនក្បាល ហើយបើតាមការអោយដឹងពីមន្ត្រីអាវុធហត្ថស្នាក់ការ ៧១០ បានឲ្យ​ដឹងថា ដោយទទួលព័ត៌មានច្បាស់ការណ៍ពីលើមក ទើបកម្លាំងរបស់លោក សហការជាមួយ​មន្ត្រីជំនាញ រង់ចាំឃ្លាំមើល ហើយក៏​បានជួបប្រទះឃើញ​រថយន្តនេះពិតប្រាកដមែន នៅចំណុចភូមិអូរព្រះ ឃុំអូរក្រៀង ស្រុកសំបូរ ខេត្តក្រចេះ តាមបណ្តោយផ្លូវជាតិលេខ៧A នៅវេលាម៉ោង៩៖៤៥នាទីព្រឹក។

ក្នុងការឆែកឆេរនៅក្នុងរថយន្តនេះ កម្លាំងជំនាញ​បានរកឃើញសត្វឥន្ទ្រី ដែលជាសត្វដ៏កម្រ ចំនួន២០ក្បាល សត្វសំពោចចំនួន៨ក្បាល ស្មើរនិង១៧គីឡូក្រាម។

បច្ចុប្បន្នវត្ថុតាងខាងលើ សមត្ថកិច្ចជំនាញ​យកមក​រក្សាទុកនៅក្នុងសង្កាត់រដ្ឋបាលព្រៃឈើអូរគ្រៀង ដើម្បីចាត់ការតាមនីតិវិធីបន្ត៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post