header ads

Sponsor

ព្រះវិហារៈ យោងតាមរបាយការណ៍បូកសរុប របស់ការិយាល័យអភិវឌ្ឍន៍យោធិនកងពលធំអន្តរាគមន៍លេខ៣ បានបញ្ជាក់ថា ផ្ទះរបបគំរូសម្តេចតេជោ ដែលផ្តល់ជូនគ្រួសារកងទ័ព សរុបចំនួន៥៥ខ្នង ត្រូវបានវាយបំផ្លាញដោយសារគ្រោះធម្មជាតិខ្យល់កន្ត្រាក់ លាយឡំភ្លៀងផ្គររន្ទះ នៅវេលាម៉ោង៥៖២០នាទីល្ងាចថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិពាក់ស្បែក ឃុំរំដោះស្រែ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

ក្នុងនោះរួមមាន ៖ ផ្ទះរបបគំរូសម្តេចតេជោផ្ដល់ជូនគ្រួសាកងទព័ចំនួន១០ខ្នង ផ្ទះឈើប្រក់សង្ក័សីចំនួន១ខ្នង រលំដួលដល់ដីទាំងស្រុង។ ជាមួយគ្នានោះផ្ទះមួយខ្នង ក៏បានធ្លាក់ចេញពីលើជើងតាង និង៤៤ខ្នង ទៀតរបើកដំបូលផងដែរ។

សូមជម្រាបថា ចំពោះហេតុការណ៍ ខ្យល់កន្ត្រាក់ លាយឡំ និងភ្លៀងផ្គរនេះ មិនបណ្តាលឲ្យមានមនុស្ស ឬសត្វ រងគ្រោះថ្នាក់ដោយសារគ្រោះធម្មជាតិនេះនោះឡើយ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post