header ads

Sponsor

មួយរយៈពេលចុងក្រោយនេះក្រុមហ៊ុនស្មាតហ្វូន vivo ពិតជាមានសន្ទុះនៃការគាំទ្រខ្លាំងគួរឲ្យកត់សម្គាល់មែនទែនមិនថាទៅលើស្មាតហ្វូននៃត្រកូល V ឬត្រកូល Y។ ចំពោះការបញ្ចេញទៅលើស្មាតហ្វូនរបស់ខ្លួននីមួយៗសុទ្ធសឹង្ហតែមានសោភ័ណ្ឌភាព និងគុណភាពខ្ពស់ ដែលធ្វើឲ្យអតិថិជនដែលតែងតែគាំទ្រទៅលើផលិតផលស្មាតហ្វូន vivo កាន់តែមានទំនុបចិត្តនិងភាពជឿជាក់។


ងាកមកមើលថ្មីៗនេះ vivo បានបញ្ចេញទៅលើស្មាតហ្វូនស៊េរីចុងក្រោយរបស់ខ្លួនពីរម៉ូឌែលគឺ V15|V15Pro ដែលបច្ចុប្បន្នសង្កេតឃើញថាកំពុងតែមានសន្ទុះនៃការគាំទ្រខ្លាំងគួរឲ្យកត់សម្គាល់ផងដែរទៅលើអ្នកដែលនិយមប្រើប្រាស់ទៅលើស្មាតហ្វូន។ ដូច្នេះហើយទើបក្រុមហ៊ុនស្មាតហ្វូន vivo នឹងមានធ្វើការបញ្ចុះតម្លៃពិសេសទៅលើស្មាតហ្វូន vivo Y91C ក្នុងតម្លៃ $149 នៅត្រឹមតែ $139 ប៉ុណ្ណោះ។ សម្រាប់ការបញ្ចុះតម្លៃនិងប្រព្រឹត្តទៅចាប់ពីថ្ងៃទី 25 ខែមេសា ឆ្នាំ2019 នេះតទៅ។


 ចំពោះលក្ខណៈសម្បត្តិ របស់វាវិញមានដូចខាងក្រោម៖


-    ប្រើបន្ទះឈីប MediaTek 6762R, CPU Octa-core ដំណើរការបានក្នុងល្បឿន 2 GHz
-    មានរ៉េម 2GB, អង្គផ្ទុកទិន្នន័យ 32GB និងអាចថែមក្រៅបាន 256GB
-    មានថ្មទំហំ 4030 mAh
-    ដំណើរការដោយ Android 8.1 និងស្បែក Interface ប្រភេទ Funtouch OS 4.5
-    អេក្រង់ 6.22 អ៊ីញ FullView-Display ក្នុងកម្រិតបង្ហាញរូបភាព HD+ (1520 x 720) pixels
-    មានកាមេរ៉ាមុខទំហំ 5MP, កាមេរ៉ាក្រោយ 13MP
-    អាចប្រើស៊ីមកាតបានពីរ
-    មានមុខងារ Face Unlock
-    មានបីពណ៍ Fusion Black / Ocean Blue / Sunset Red

សូមបញ្ជាក់ថា៖ លោកអ្នកអាចស្វែងរកជាវ ស្មាតហ្វូនម៉ូឌែល vivo Y91C នេះបាន ជាមួយតម្លៃត្រឹមតែ 139 ដុល្លារ នៅតាមបណ្តាហាង លក់ទូរសព្ទនានា ក្នុងប្រទេសកម្ពុជាចាប់ពីថ្ងៃនេះតទៅ។ តោះនៅចាំអីទៀត ឱកាសពិសេស បានមកដល់ហើយ រួសរាន់ឡើង!!

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post