ភ្នំពេញៈ តាមសេចក្តីរាយការណ៍បឋម បានឲ្យដឹងថា នាវេលាម៉ោងជាង២រសៀល ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩នេះ មានករណីអគ្គិភ័យឆេះស្មៅ និងដើមត្រែងយ៉ាងសន្ធោសន្ធៅ ក្បែរផ្ទះប្រជាពលរដ្ឋ ស្ថិតក្នុងភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ។ហេតុការណ៍នេះ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ រាយការណ៍ប្រាប់សមត្ថកិច្ច ទាក់ទងរថយន្តពន្លត់អគ្គិភ័យខណ្ឌច្បារអំពៅ និងរថយន្តពន្លត់អគ្គិភ័យស្នងការរាជធានីភ្នំពេញ ជាច្រើនគ្រឿង ចេញជួយអន្តរាគមន៍បាញ់ពន្លត់៕




ផ្ដល់សិទ្ធិដោយ campost.news

