header ads

Sponsor

ព្រះសីហនុៈ បង្ក្រាបក្រុមចាប់ជំរិតជនជាតិចិន កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ សហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ, កម្លាំងនគរបាលខេត្តព្រះសីហនុ និងកម្លាំងនគរបាលខេត្តកំពត ឃាត់ខ្លួនជនសង្ស័យ៣នាក់ និងបានរំដោះនារីរងគ្រោះជនជាតិចិនចំនួន២នាក់ផងដែរ។

ប្រតិបត្តិការយ៉ាងក្ដៅគគុកនេះ ធ្វើឡើង​ក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ។

មន្ដ្រីនគរបាលជាន់ខ្ពស់ម្នាក់ បានឲ្យដឹងនៅរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩នេះថា កម្លាំងនគរបាល បាន​តាមចាប់ជនសង្ស័យចំនួន៣នាក់ នៅវេលាទៀ​បភ្លឺ ក្នុងខេត្តព្រះសីហនុ ដោយជួយសង្គ្រោះនារីជនជាតិចិន បានចំនួន២នាក់ ក្នុងចំណោម៥នាក់ ព្រមទាំងដកហូតរថយន្ដរបស់ក្រុមជនល្មើសចំនួនមួយគ្រឿង។

មន្ដ្រីនគរបាលដដែល បានបន្ត​ថា សម្រាប់ជនសង្ស័យ២នាក់ផ្សេងទៀត បាននឹងកំពុងរត់គេចខ្លួន ហើយកម្លាំងសមត្ថកិច្ចកំពុងតាមចាប់ផងដែរ។ សម្រាប់ជនសង្ស័យ និងវត្ថុតាង ដែលចាប់បាន​ ត្រូវបានស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ប្រគល់ទៅឲ្យនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ចាត់វិធានការបន្ដ។

ជនចាប់ជំរិតទាំង៣នាក់នោះ ទី១ ឈ្មោះ Guo Yuwei អាយុ៣១ឆ្នាំ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខ EE2952223។ ទី២ ឈ្មោះ Li Xiaoxiang អាយុ២៧ឆ្នាំ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខ EE2962687។ ទី៣ ឈ្មោះ Li Hongjie អាយុ៣២ឆ្នាំ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខ EE 9458762។ វត្ថុតាងចាប់យករួមមាន ៖ ទូរសព្ទ័ដៃមួយគ្រឿង (របស់ជនរងគ្រោះ), រថយន្តម៉ាក Starex ពណ៌ខ្មៅ ស្លាកលេខភ្នំពេញ 2AX-8067 (រថយន្តជនល្មើសជិះធ្វើសកម្មភាព)។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៩ នៅចំណុចហាងផាតឌីង ផ្លូវលេខ១១០ ភូមិចុងថ្នល់លិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ មានករណីចាប់ជំរិតទារប្រាក់មួយ ដោយមានជនរងគ្រោះចំនួន៥នាក់ ទី១ ឈ្មោះ Xiang kai pi នារីបំរើខារ៉ាអូខេ តុងហ្វាំងម៉េងជូ ។ ទី២ឈ្មោះ Chen Sihong នារីបំរើខារ៉ាអូខេតុងហ្វាំងម៉េងជូ។ ទី៣ ឈ្មោះ Huang Shuang Giong មុខរបរគ្មាន។ ទី៤ ឈ្មោះ peng Lin hui នារីបំរើខារ៉ាអូខេតុងហ្វាំងម៉េងជូ។ ទី៥ ឈ្មោះ Hua. Na នារីបំរើខារ៉ាអូខេតុងហ្វាំងម៉េងជូ (លិខិតឆ្លងដែនទុកនៅភ្នំពេញ)។

តាមរបាយការណ៍របស់នាយកដ្ឋានព្រហ្មទណ្ឌ បានឲ្យដឹងថា មុនពេលកើតហេតុ មានបុរសជនជាតិចិន១ក្រុម មានគ្នា ៥នាក់ នាំនារីរងគ្រោះ យកមកពីហាងបាយថាងទីង ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ និងបានចូលច្រៀងខារ៉ាអូខេ យីហោ តុងហ្វាំងម៉េងជូ។

ក្រោយមកក្រុមជនសង្ស័យ បានបើករថយន្ត ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខ្មៅ គ្មានស្លាក​លេខ ដឹកនារីរងគ្រោះ ចេញពីភ្នំពេញឡើងភ្នំ (អត់ស្គាល់) រួចដកយកប្រាក់ពីនារីរងគ្រោះផ្ទេរតាមទូរស័ព្ទ (WeChat) សរុបនារីទាំង៥នាក់ ជាង៤ពាន់ដុល្លារ។

បន្ទាប់មក ពួកគេបានរំលោភសេពសន្ថវៈ ក្នុងរថយន្ត និងក្បែរទឹកមិនស្គាល់ទីតាំង។ (ឈ្មោះ Huang Shuang Giong មិនត្រូវរំលោភទេ)។ ជនល្មើសបានមកដល់ក្រុងកំពត នៅម៉ោងប្រមាណ៥ភ្លឺ ជនល្មើស ក៏បានទាញជនរងគ្រោះចេញពីរថយន្តចំនួន ៣នាក់ មាន Xiang kai pi, Chen Sihong និង Huang Shuang Giong រីឯនារីរងគ្រោះ peng Lin hui និង Hua. Na ត្រូវបានជនសង្ស័យ យកទៅជាមួយពួកគេ ដែលរថយន្តនោះ បើកតាមបណ្តោយមាត់ព្រែកឆ្ពោះ ទៅជើងសំដៅស្ពានថ្មី រហូតមានការចាប់ខ្លួន បាននៅក្រុងព្រះសីហនុ។

បើតាមរបាយការណ៍ រវាងជនសង្ស័យ និងជនរងគ្រោះ ស្គាល់គ្នាតាមរយៈ WeChat ហើយមុនកើតហេតុ ជនសង្ស័យបានណាត់ជនរងគ្រោះ មកហូបបាយនៅហាងថាងទីង៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post