header ads

Sponsor

ព្រៃវែងៈ បុណ្យចូលឆ្នាំថ្មីរួច កូនប្រុសកត្តញូម្នាក់ សងគុណឪពុកបង្កើត ដោយ​ទាញពូថៅដេញកាប់ស្លាប់យ៉ាងអាណោចអាធ័មក្នុងថ្លុកឈាម។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១០៖១៥នាទីយប់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩ នៅចំណុចផ្ទះជនរងគ្រោះភូមិព្រៃរូង ឃុំដំរីពួន ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។

សមត្ថកិច្ចនគរបាល បានអោយដឹងថា ជនរងគ្រោះឈ្មោះ ឡេង សៅ អាយុ៥០ឆ្នាំ ជន​ជាតិខ្មែរ (ជាឪពុក) មានទីលំនៅភូមិ ឃុំខាងលើ ត្រូវកូនប្រុសបង្កើតឈ្មោះ ឡេង ហន អាយុ២៣ឆ្នាំ ទាញពូថៅកាប់ដាច់ជាច្រើនកន្លែង បណ្តាលអោយស្លាប់ក្នុងថ្លុកឈាម។

បើតាមមន្ត្រីនគរបាលជាន់ខ្ពស់នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែងម្នាក់ បានប្រាប់អោយដឹងតាមទូរស័ព្ទថា បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋថា មានករណីឃាតកម្មកូនកាប់ឪពុកស្លាប់នោះភ្លាម កម្លាំងនគរបាលជាច្រើននាក់ សហការជាមួយកម្លាំងប្រជាការពារភូមិចុះទៅពិនិត្យដល់កន្លែងកើតហេតុ។ ស្រាប់តែពេលទៅដល់ឃើញជនរងគ្រោះដេកស្លាប់ក្នុងថ្លុកឈាមខាងក្រោយផ្ទះប្រហែល៤ម៉ែត្រ។ ចំណែក​ជនសង្ស័យជាកូនរត់ឡើងទៅលើផ្ទះ ថែមទាំងទាញកាំបិតប្រនង់គប់មកត្រូវកងកម្លាំងម្នាក់ចំក្បាលបែកដេរអស់៣-៤ថ្នេរទៀតផង។

មន្រ្តីនគរបាលខាងលើបន្តថា ហេតុដូច្នេះហើយទើបដាក់កម្លាំងយាមកាមរហូតដល់វេលាម៉ោង៤៖៣៥នាទីទៀបភ្លឺឈានចូលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩ សមត្ថកិច្ចប្រើវិធីត្រជាក់អោយពលរដ្ឋលួងលោមជនសង្ស័យអោយចុះមកដីអុចធូកសុំទោសកន្លែងសពឪពុក។ ណាមួយប្រហែលជាជនសង្ស័យស្វាងស្រាផង ក៏​ចុះមក រួចប្រគល់ខ្លួនអោយសមត្ថកិច្ចវាយខ្នោះយកមកអធិការនគរបាលស្រុកដើម្បីសាកសួរ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថា ឪពុករបស់ខ្លួន(ជនរងគ្រោះ)កន្លងមក តែងតែវាយធ្វើបាបខ្លួនតាំងពីតូចបែកក្បាលជាច្រើនលើកច្រើនសារមកហើយ ប៉ុន្តែខ្លួនមិនដែលតបតជាមួយឪពុកឡើយ។ លុះនៅល្ងាច មុនពេលកើតហេតុថ្ងៃទី១៨ ខែមេសា ខ្លួនក៏បានសុំលុយម្តាយទៅទិញស្រាមកផឹកជាមួយឪពុក រួមជាមួយអ្នកជិតខាងម្នាក់ទៀតនៅក្រោយផ្ទះរបស់ខ្លួន រហូតដល់យប់ឪពុកស្រវឹង ក៏បានជេរប្រមាថរកកាប់សម្លាប់ និងវាយខ្លួន(ជនសង្ស័យ)២-៣ដៃ រួចយកទូរស័ព្ទរបស់ខ្លួន ដែលទើបនិងទិញមកជាន់បំបែកខ្ទេចថែមទៀត  ទើបធ្វើអោយជនសង្ស័យជាកូនខឹង ណាមួយមានទឹកប្តូរនិស្ស័យនៅក្នុងខ្លួនជោកជាំផង ក៏ស្ទុះទៅទាញពូថៅកាប់ជនរងគ្រោះជាឪពុកចំកំភួនជើង១កន្លែង រួចឪពុករត់ទៅក្រោយផ្ទះបានប្រហែល៤ម៉ែត្រដួល ជនសង្ស័យ ក៏តាមកាប់ចំកញ្ចឹងក៣ពូថៅទៀត បណ្តាលជនរងគ្រោះដាច់ខ្យល់ស្លាប់ក្នុងថ្លុកឈាមតែម្តង។

បើតាមប្រពន្ធជនរងគ្រោះ និងអ្នកជិតខាងបាននិយាយថា គ្រួសារមួយនេះមានកូនប្រុស២នាក់ ជនសង្ស័យជាកូនពៅ ហើយការរស់នៅមិនដែលមានសុភមង្គលនោះទេ គឺជនរងគ្រោះជាប្តី តែងតែរករឿងវាយធ្វើបាបប្រពន្ធកូនសឹងរាល់ថ្ងៃ។ 

ក្រោយសួរនាំរួចជនសង្ស័យត្រូវសមត្ថកិច្ចនគរបាលកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post