header ads

Sponsor

ក្រោយពីជោគជ័យ ទៅលើការលក់ស្មាតហ្វូនកម្រិតបង្គួរ ត្រកូល Y របស់ខ្លួននៅលើទីផ្សាររួចមក ដើម្បីពង្វាតទី យកទីផ្សារបន្ថែមទៀត ក្រុមហ៊ុន vivo នឹងគ្រោងនាំយកស្មាតហ្វូនត្រកូល Y ជំនាន់ក្រោយ ម៉ូឌែល Y93 ចូលក្នុងទីផ្សារកម្ពុជា នៅក្នុងពេលឆាប់ៗខាងមុខនេះហើយ។

ទាំងនេះជាលក្ខណៈសម្បត្តិមួយចំនួនរបស់ vivo Y93:
- មានរូបរាងបែប Classic មិនឆាប់នឹងស៊ាំភ្នែក
- មានអេក្រង់ជាប្រភេទឆកបែបតំណក់ទឹក ទំហំ 6.22 អ៊ីញ ជាប្រភេទ IPS LCD អាចបង្ហាញរូបភាពបានក្នុងកម្រិត HD+ លាតសន្ធឹងប្រមាណ 88.6% នៃផ្ទៃខាងមុខ និងមានដង់ស៊ីតេអេក្រង់ 271 ppi
- ដំណើរការដោយ Android 8.1 Oreo និងស្រោបខ្លួនដោយ FunTouch OS 4.5
- មាន CPU Octa-Cores, GPU Adreno 505 និងមាន Chipset ប្រភេទ Snapdragon 439
- ដំណើរការស៊ីមកាតបានពីរ + ទ្រទ្រង់ 4G
- មានរ៉េមទំហំ 3GB និងមានអង្គផ្ទុកទិន្នន័យក្នុងម៉ាស៊ីន 32GB + ថែមក្រៅបាន 256GB
- កាមេរ៉ាក្រោយ 2 គ្រាប់ (13MP + 2MP) និងកាមេរ៉ាមុខទំហំ 8MP
- ប្រព័ន្ធសុវត្ថិភាព: ស្កេនម្រាមដៃនៅផ្នែកខាងក្រោយ + ស្កេនមុខ
- ថ្ម: 4030 mAh

ដូចនេះសម្រាប់ប្រិយមិត្តរបស់ vivo ដែលមានចំណាប់អារម្មណ៍លើវានោះ អាចត្រៀមចាប់ពីពេលនេះបាន។ ក្រុមហ៊ុន vivo នឹងនាំម៉ូឌែលនេះចូលទៅក្នុង ទីផ្សារក្នុងពេលឆាប់ៗ ជាមួយនឹងជម្រើសពណ៌ខ្មៅកាត់ស្វាយ (Starry Black) និង ខៀវកាត់ទឹកសមុទ្រ (Ocean Blue)។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post