header ads

Sponsor

ភ្នំពេញៈ បុរសស្ត្រីជនជាតិចិនមួយក្រុម បានផ្សព្វផ្សាយខិត្តប័ណ្ណបម្រើសេវាផ្លូវភេទ ជាសាធារណៈ និងបើកហាងមាស្សា ត្រូវបានសមត្ថកិច្ចផ្នែកអន្តោប្រវេសន៍​ឃាត់ខ្លួនបានចំ​នួន១២នាក់ ។

ប្រតិបត្តិការនេះ បានធ្វើឡើងកាលពីព្រលប់ថ្ងៃទី៣០ មេសា ២០១៩ នៅក្នុងខណ្ឌពោធិ៍​សែនជ័យ។

នគរបាលអន្តោប្រវេសន៍​ បានអោយដឹងថា ស្ថានភាពជាក់ស្ដែង ហាងម៉ាស្សារបស់ជនជាតិចិននេះ មានបម្រើ​ទាំងសេវាម៉ាស្សា រួមភេទ លក់ថ្នាំសម្រើ​ប ថ្នាំប៉ូវសុខភាពផ្លូវភេទ និងខិតប័ណ្ណផ្សព្វផ្សាយសេវាផ្លូវភេទជាដើម ។

ប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនជាតិចិន​១២នាក់ ប្រុស២នាក់ និងនារី១០នាក់   ក្នុងចំណោមពួកគេទាំង១២នាក់ មានតែ២នាក់ប៉ុណ្ណោះ ដែលមានឯកសារ និងលិខិតឆ្លងដែនត្រឹមត្រូវ។ ចំណែក១០នាក់ទទេស្អាត គ្មានឯកសារអ្វីទាំងអស់។

សេវាផ្លូវភេទនេះយីហោ អ៊ី ហុងយាន ផ្ទះលេខ1Jនិង14J ផ្លូវលេខ១១៣ ភូមិព្រៃទា១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

នគរបាល អន្តោប្រវេសន៍បញ្ជាក់ថា ជនជាតិចិនទាំង ១២នាក់ រួមមាន ៖

១.ឈ្មោះ LEI TING ភេទស្រី អាយុ២៩ឆ្នាំ ជនជាតិចិន មុខរបរម៉ាស្សា ចូលមកប្រទេសកម្ពុជានៅថ្ងៃទី២៦.០៣.២០១៩ តាមច្រកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (គ្មានលិខិតឆ្លងដែនជាប់នឹងខ្លួន)។

២.ឈ្មោះ ZENG CHUN HUA ភេទស្រី អាយុ២៤ឆ្នាំ ជនជាតិចិន មុខរបរម៉ាស្សា ចូលមកប្រទេសកម្ពុជានៅថ្ងៃទី១៤.០៤.២០១៩ តាមច្រកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (គ្មានលិខិតឆ្លងដែនជាប់នឹងខ្លួន)។

៣.ឈ្មោះ SHU XINGXI ភេទស្រី អាយុ២៨ឆ្នាំ ជនជាតិចិន មុខរបរម៉ាស្សា ចូលមកប្រទេសកម្ពុជានៅថ្ងៃទី២២.០៤.២០១៩ តាមច្រកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (កាន់លិខិតឆ្លងដែនលេខEF3265542 ផុតកំណត់ទិដ្ឋាការស្នាក់នៅថ្ងៃទី២២.០៥.២០១៩ )។

៤.ឈ្មោះ LUO YAN YANG ភេទស្រី អាយុ២៩ឆ្នាំ ជនជាតិចិន មុខរបរម៉ាស្សា ចូលមកប្រទេសកម្ពុជានៅថ្ងៃទី២៦.០៤.២០១៩ តាមច្រកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (គ្មានលិខិតឆ្លងដែនជាប់នឹងខ្លួន)។

៥.ឈ្មោះ LIN NIAN ភេទស្រី អាយុ២៩ឆ្នាំ ជនជាតិចិន មុខរបរម៉ាស្សា ចូលមកប្រទេសកម្ពុជានៅថ្ងៃទី២៣.០២.២០១៩ តាមច្រកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (គ្មានលិខិតឆ្លងដែនជាប់នឹងខ្លួន)។

៦.ឈ្មោះ GUO MEINA ភេទស្រី អាយុ៣១ឆ្នាំ ជនជាតិចិន មុខរបរម៉ាស្សា ចូលមកប្រទេសកម្ពុជានៅថ្ងៃទី២១.០៤.២០១៩ តាមច្រកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (កាន់លិខិតឆ្លងដែនលេខED7284737 ផុតកំណត់ទិដ្ឋាការស្នាក់នៅថ្ងៃទី១២.០៧.២០១៩)។

៧.ឈ្មោះ XIAO GUANGHUA ភេទស្រី អាយុ២៩ឆ្នាំ ជនជាតិចិន មុខរបរម៉ាស្សា ចូលមកប្រទេសកម្ពុជានៅថ្ងៃទី២៥.០៤.២០១៩ តាមច្រកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (គ្មានលិខិតឆ្លងដែនជាប់នឹងខ្លួន)។

៨.ឈ្មោះ XU PIN YU ភេទស្រី អាយុ២៤ឆ្នាំ ជនជាតិចិន មុខរបរម៉ាស្សា ចូលមកប្រទេសកម្ពុជានៅថ្ងៃទី០៦.០៤.២០១៩ តាមច្រកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (គ្មានលិខិតឆ្លងដែនជាប់នឹងខ្លួន)។

៩.ឈ្មោះ ZHOU YONGLIN ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិចិន មុខរបរម៉ាស្សា ចូលមកប្រទេសកម្ពុជានៅថ្ងៃទី០៩.០៤.២០១៩ តាមច្រកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (គ្មានលិខិតឆ្លងដែនជាប់នឹងខ្លួន)។

១០.ឈ្មោះ TSAI YAO TENG ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិចិនតៃវ៉ាន់ បុគ្គលិខក្នុងហាងម៉ាស្សា ចូលមកប្រទេសកម្ពុជានៅថ្ងៃទី០៥.០៣.២០១៨ តាមច្រកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (កាន់លិខិតឆ្លង ដែនលេខ307129941 ផុតកំណត់ទិដ្ឋាការស្នាក់នៅថ្ងៃទី០៩.១២.២០១៩)។

១១.ឈ្មោះ WEI LIUYING ភេទស្រី អាយុ៤០ឆ្នាំ ជនជាតិចិន ទេសចរ ចូលមកប្រទេសកម្ពុជានៅថ្ងៃទី២៨.០៤.២០១៩ តាមច្រកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (កាន់លិខិតឆ្លងដែនលេខ EE2584075 ផុតកំណត់ទិដ្ឋាការស្នាក់នៅថ្ងៃទី២៨.០៥.២០១៩)។

១២.ឈ្មោះ CHEN FANG ភេទស្រី អាយុ៣០ឆ្នាំ ជនជាតិចិន ចូលមកប្រទេសកម្ពុជានៅថ្ងៃទី២៨.០៤.២០១៩ តាមច្រកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ទេសចរ (កាន់លិខិតឆ្លងដែនលេខ E38137099 ផុតកំណត់ទិដ្ឋាការស្នាក់នៅថ្ងៃទី២៨.០៥.២០១៩) ។

ពេលនេះពួកគេត្រូវបានបញ្ជូនទៅកាន់នាយកដ្ឋានអន្តោប្រវេសន៍​ ដើម្បីសាកសួរកសាងសំណុំរឿងសម្រេចតាមនីតិវិធី៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post