header ads

Sponsor

ភ្នំពេញៈ ចោរវ័យក្មេងម្នាក់ កំពុងតែធ្វើសកម្មភាពគាស់ទ្វាររថយន្តមិនទាន់បានសម្រេចផង ត្រូវនគរបាលខណ្ឌ៧មករា ប្រទះឃើញក្របួចជាប់ កាលពីវេលាម៉ោង២និង៤៩នាទី រសៀលថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចមុខអគារទី៥ ផ្លូវលេខ២១១ ក្នុងភូមិ១២ សង្កាត់វាល់វង ខណ្ឌ៧មករា រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ ម៉ុន វាសនា ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរដើររើសអេតចាយ ទីលំនៅផ្ទះមិនពិតប្រាកដ ក្រោយឃាត់ខ្លួន និងពិនិត្យទឹកនោមឃើញមានសារធាតុញៀន។ ចំណែកជនរងគ្រោះជាម្ចាស់រថយន្តមានឈ្មោះ ប៊ូ សាឃឿន ភេទប្រុស អាយុ៤៩ឆ្នាំ មុខរបរនគរបាល ស្នាក់នៅផ្ទះលេខ៦អឺ៦ អាគារទី៥ ផ្លូវ២១១ ភូមិ១២ សង្កាត់វាលវង់ ខណ្ឌ៧មករា។

នគរបាលខណ្ឌ៧មករា បានឲ្យដឹងថា ជនសង្ស័យបានធ្វើសកម្មភាពលួចគាស់ទ្វាររថយន្តមិនបានសម្រេច ដោយពេលជនសង្ស័យកំពុងធ្វើសកម្មភាពគាស់ទ្វាររថយន្ត ភ្លាមនោះត្រូវកម្លាំងល្បាតរបស់អធិការដ្ឋាននគរបាលខណ្ឌ៧មករា បានឃើញក៏បង្ក្រាបចាប់ឃាត់ខ្លួនតែម្តង។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមច្បាប់៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post