header ads

Sponsor

ភ្នំពេញៈ គណៈអភិបាលខណ្ឌចំការមន ដឹកនាំដោយលោក សេង សុថុល អភិបាល នៃគណៈអភិបាល បានដឹកនាំមន្ត្រីសាលាខណ្ឌ និងកងកម្លាំងសមត្ថកិច្ច ចុះទៅពិនិត្យក្លិបកម្សាន្តមួយកន្លែង ក្រោយពីមានពាក្យបណ្តឹងថា ក្លឹបមួយនេះ បង្កសំឡេងរំខានដល់បងប្អូនប្រជាពលរដ្ឋ និងមន្ត្រីស្ថានទូតរុស្ស៊ី រកដេកពួនមិនបាន។

ប្រតិបត្តិការចុះពិនិត្យក្លឹបកម្សាន្តខាងលើនេះ កាលពីវេលាម៉ោង៨៖៣០នាទីយប់ ថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៩ នៅក្លឹបកម្សាន្តយីហោ "ម៉ូស" ក្រោយស្ថានទូតរុស្ស៊ី ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

មន្ត្រីសាលាខណ្ឌចំការមន បានឲ្យដឹងថា មុននឹងអាជ្ញាធរខណ្ឌ ចុះពិនិត្យក្លិបកម្សាន្តយីហោ "ម៉ូស" ខាងលើនេះ គឺដោយសារតែខាងស្ថានទូត ដែលមានទីតាំងនៅជិតក្លិបកម្សាន្តបានរាយការណ៍មកថា ក្លិបកម្សាន្តខាងលើនេះ តែងតែបង្កសំឡេងរំខានដល់ស្ថានទូត រកដេកពួនមិនបាន។

ប្រភពដដែល បន្តថា ក្រោយពេលទទួលបានសេចក្តីរាយការណ៍បែបនេះ ទើបនៅយប់ថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៩ អាជ្ញាធរខណ្ឌចំការមន ដែលមានលោក សេង សុថុល អភិបាល នៃគណៈអភិបាល បានដឹកនាំមន្ត្រីសាលាខណ្ឌ និងកងកម្លាំង នៃអធិការដ្ឋានខណ្ឌចំការមន ចុះទៅធ្វើការណែនាំ និងហៅម្ចាស់ក្លិបកម្សាន្តខាងលើ មកធ្វើកិច្ចសន្យារអប់រំ ដោយឲ្យបន្ថយសំឡេង ចាប់ពីម៉ោង១២រំលងអធ្រាត្រចុះក្រោម៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post