header ads

Sponsor

ភ្នំពេញៈ ជនអនាថាចំនួន១៥នាក់ (ស្រីចំនួន៧នាក់) ដែលគ្មានទីលំនៅច្បាស់លាស់ ស្នាក់នៅតាមច្រាំងទន្លេ សួនច្បារសាធារណៈ និងតាមមុខផ្ទះរបស់ប្រជាពលរដ្ឋ ត្រូវបានរដ្ឋបាលខណ្ឌដូនពេញ ចាប់បញ្ជូនទៅមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រាជធានីភ្នំពេញ នៅវេលាម៉ោង៨៖៣០នាទីព្រឹក ថ្ងៃព្រហស្បត៍ ១៣រោច ខែចេត្រ ឆ្នាំកុរសំរឹទ្ធិស័ក ព.ស.២៥៦៣ ត្រូវនឹថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៩។

ប្រតិបត្តិការ ដែលដឹកនាំដោយលោក យស យុទ្ធី អភិបាលរងខណ្ឌ តាមបញ្ជារបស់លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ បានដឹកនាំកម្លាំងប្រជាការពារខណ្ឌ ចុះប្រមូលជនអនាថាដែលគ្មានទីលំនៅច្បាស់លាស់ ស្នាក់អាស្រ័យនៅតាមច្រាំងទន្លេ សួនច្បារសាធារណៈ និងតាមមុខផ្ទះរបស់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋានខណ្ឌដូនពេញ។

ជាលទ្ធផល រដ្ឋបាលខណ្ឌដូនពេញ បានធ្វើកាប្រមូលជនអនាថាសរុបចំនួន១៥នាក់ ស្រីចំនួន៧នាក់ ក្នុងនោះមានកុមារចំនួន២នាក់/ស្រីម្នាក់ ហើយបានបញ្ជូនទៅមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រាជធានីភ្នំពេញ ដើម្បីធ្វើការអប់រំណែនាំ និងបង្ហាត់បង្រៀន ទៅតាមវិទ្យាជីវៈដោយស្ម័គ្រចិត្តរៀងៗខ្លួន៕

ផ្ដល់សិទ្ធិដោយ៖ campost.news

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post