header ads

Sponsor

ភ្នំពេញៈ បុរសម្នាក់ បើករថយន្តសណ្តោងកុងតឺន័រទាំងងងុយដេក តែទ្រាំបើកឲ្យដល់ផ្លូវដែលអាចចតដេកផ្លូវបាន ខណៈពេលធ្វើដំណើរសុខៗ ក៏ស្រាប់តែងោកមួយភាំង ទើបបណ្ដាលឲ្យរថយន្តរេចង្កូតទៅខាងឆ្វេងដៃធ្លាក់ផ្លូវគាប់ជាប់អ្នកបើកបរនៅក្នុងកាប៊ីនរថយន្ត រងរបួសធ្ងន់ កាលពីវេលាម៉ោង៤ទៀបភ្លឺ ឈានចូលថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៩ នៅម្ថុំផ្ទះសំណាក់ "ភ្នំមាស" (ជិតដល់ស្ពានថ្មចុងព្រែក) ផ្លូវថៃហ្គ័រ ក្នុងភូមិរបោះអង្កាញ់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ បើករថយន្តសណ្តោងកុងតឺន័រ ម៉ាកនីសាន់ ពណ៌ស ធ្វើដំណើរតាមផ្លូវថៃហ្គរ ក្នុងទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើត ដោយសារតែអ្នកបើកងងុយដេក ងោកមួយភាំង ទើបបណ្ដាលរថយន្តរេចង្កូតទៅខាងឆ្វេងដៃ ក្រឡាប់ធ្លាក់ផ្លូវផ្ទប់ក្បាលរថយន្តទៅភ្លឺដី គាប់ជាប់អ្នកបើកបរនៅក្នុងរថយន្ត បណ្តាលឲ្យរងរបួសជើងទាំងសង្ខាងធ្ងន់តែម្តង ភ្លាមៗនោះដែរ គេបានឃើញបងប្អូន ព្រមសមត្ថកិច្ចមូលដ្ឋាន និងជំនាញចរាចរណ៍ខណ្ឌច្បារអំពៅ ចុះទៅកន្លែងកើតហេតុ ព្រមទាំងបានហៅរថយន្តកុងតឺន័រមួយគ្រឿងទៀត ដែលធ្វើដំណើរឆ្លងកាត់ទីនោះ ឲ្យជួយអូសទាញកាប៊ីនរថយន្ត ដើម្បីយកមនុស្សចេញ បន្ទាប់ពីធ្វើការជួយសង្គ្រោះអស់រយៈពេលជាងមួយម៉ោង ទើបអាចជួយយកជនរងគ្រោះចេញពីក្នុងកាប៊ីនរថយន្តបាន បន្ទាប់ពីជួយបានហើយ ជនរងគ្រោះត្រូវរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យបង្អែកមានជ័យបានមកដឹកយកទៅសង្គ្រោះផងដែរ។

ក្រោយពេលកើតហេតុ នៅសល់តែរថយន្ត ក៏បានសមត្ថកិច្ចទាក់ទងខាងជំនាញចរាចរណ៍ក្រុងភ្នំពេញ ឲ្យទៅស្ទូចយកទៅរក្សាទុកនៅការរិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post