header ads

Sponsor

ភ្នំពេញៈ ជនសង្ស័យម្នាក់ ក្នុងចំណោម២នាក់ ត្រូវបានប្រជាពលរដ្ឋចាប់ឲ្យសមត្ថកិច្ច បន្ទាប់ពីធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីជនជាតិចិនមួយក្រុម កំពុងជិះម៉ូតូកង់បីឥណ្ឌា តែមិនបានសម្រេច។

ហេតុការណ៍នេះ ​បង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១១៖៤០នាទីយប់ថ្ងៃចន្ទ ទី ២០ ខែឧសភា ឆ្នាំ២០១៩ ត្រង់ចំណុច មុខហាងស៊ុប "ហុយហុយ" តាមបណ្ដោយ ផ្លូវ ៣១០កែងនិងផ្លូវ១១៣ សង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន ភ្នំពេញ តែជនសង្ស័យចាប់បាន នៅផ្លូវ៣០៤ សង្កាត់បឹងកេងកង២ ខណ្ឌចំការមន។

ជនសង្ស័យឈ្មោះ ឡាយ សង់ឌីន ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ សិស្សថ្នាក់ទី៩ វិទ្យាល័យផ្សារដើមថ្កូវ និងកន្លែងស្នាក់នៅក្នុងសង្កាត់ផ្សារដើមថ្កូវ រស់នៅបច្ចុប្បន្ននៅក្នុងភូមិសែនសុខ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ជាអ្នកឆក់អង្គុយពីក្រោយ។ ចំណែកអ្នកបើកម៉ូតូឈ្មោះ វីន រតនៈ ភេទប្រុស អាយុប្រហែលគ្នា ជនជាតិខ្មែរ សិស្ស រស់នៅក្នុងសង្កាត់ផ្សារដើមថ្កូវ បានបើកម៉ូតូម៉ាក ហុងដា Beat (មិនចាំស្លាកលេខ) បានជិះរត់បាត់ស្រមោល។

សាក្សីដែលឃើញហេតុការណ៍ផ្ទាល់ បានរៀបរាប់ភ្នាក់ងារ ខេមប៉ុស្តិ៍ បានឲ្យដឹងថា ដំបូងឡើយ គេឃើញជនរងគ្រោះ ជាជនជាតិចិនមួយក្រុម មានស្រីប្រុស បានជិះកង់បីឥណ្ឌាមួយគ្រឿង បានធ្វើដំណើ​រ តាមបណ្ដោយ ផ្លូវ៣១០ ក្នុងទិសដៅពីលិចទៅកើត កំពុងចុចទូរស័ព្ទ លុះមកដល់ចំណុចកើតហេតុខាងលើ ក៏ស្រាប់តែលេចមុខជនសង្ស័យ២នាក់ ជិះម៉ូតូមួយ គ្រឿងម៉ាកហុងដា Beat ពណ៌សលាយក្រហម  (មិនចាំស្លាកលេខ) ជិះតាមមកពីក្រោយ  រួចក៏ ធ្វើសកម្មភាពឆក់ទូរស័ព្ទដៃមួយគ្រឿងពីដៃជនរងគ្រោះ ដោយសារជនរងគ្រោះកាន់ជាប់ក៏ទាញកន្ត្រាក់មកវិញ ធ្វើ​ឲ្យជនសង្ស័យជិះពីក្រោយ  ដែលជាអ្នកធ្វើ​សកម្មភាពនោះ ធ្លាក់ពីលើម៉ូតូ។

ភ្លាមៗនោះជនសង្ស័យខាងលើ  ក៏បានរត់គេចខ្លួន តែប្រជាពលរដ្ឋឃើញក៏ដេញតាមរហូតដល់ផ្លូវ៣០៤ ទើបចាប់បានប្រគល់ឲ្យសមត្ថកិច្ច។ ចំណែកជនសង្ស័យជាអ្នកបើកម៉ូតូបានបើករត់បាត់ស្រមោល។ ចំណែក​ជនរងគ្រោះជាជនជាតិចិន បានជិះកង់បីចេញពីកន្លែងកើតហេតុបាត់ស្រមោល។

ក្រោយកើតហេតុ ជនសង្ស័យ ត្រូវបានសមត្ថកិច្ចនាំខ្លួនយកទៅសាកសួរនៅប៉ុស្តិ៍នគរបាល រដ្ឋបាលបឹងកេងកងទី៣ ដើ​ម្បីកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌចំការមន រង់ចាំបញ្ជូនបន្តការទៅតាមនីតិវិធីច្បាប់ជាបន្តទៀត៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post